• 2018-12-08 03:19:07
  • ព័ត៌មាន

ទឹក​មុខ​ញញឹម​ពព្រាយ​ជានិច្ច នារី​អាមេរិក​ម្នាក់ ចេះ​ច្រៀង​ចម្រៀង​ចាប៉ី​របស់​ខ្មែរ បាន​យ៉ាង​ពីរោះ​គួរ​ឲ្យ​សរសើរ!

  • 2018-12-08 03:19:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ជនជាតិ​អាមេរិកាំង​ដ៏​ស្រស់​ស្អាតម្នាក់​បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង តាម​សមត្ថភាព​ដ៏​ពិសេស​របស់​នាង ដែល​មិន​ត្រឹម​តែ​និយាយ ថែម​ទាំង​ច្រៀង​ចម្រៀង​ចាប៉ី​ខ្មែរ បាន​យ៉ាង​ពីរោះ​ទៀត​ផង។

តាម​គណនី Samnang Nou បាន​ឲ្យ​ដឹង​ថា នារី​ជនជាតិ​បរទេស​ខាង​លើ មាន​ឈ្មោះ Emily ប៉ុន្តែ​មិន​ដឹង​ថា នាង​អាយុ​ប៉ុន្មាន​ឡើយ ប៉ុន្តែ​នាង​អាច​និយាយ​ភាសា​ខ្មែរ​បាន​ល្អ និង​ចេះ​ច្រៀង​ចម្រៀង​ខ្មែរ​បាន​យ៉ាង​ពីរោះ​ថែម​ទៀត។ ជា​ពិសេស​គឺ​នាង​ចេះ​ច្រៀង​បទ​ចម្រៀង​យីកេ​ខ្មែរ បាន​យ៉ាង​ល្អ។ ប្រិយមិត្ត​ជា​ច្រើន​បាន​សរសើរ​ថា Emily ច្រៀង​យីកេ​បាន​ពីរោះ​មិន​គួរ​ឲ្យ​ជឿ ត្បិត​ថា តារា​ចម្រៀង​មួយ​ចំនួន​ក្នុង​ស្រុក ក៏​នៅ​មិន​អាច​ច្រៀង​យីកេ​បាន​ផង។

វីដេអូ​ខាង​ក្រោម Emily ដែល​មាន​សម្រស់​ស្រស់​ស្អាត​ផង​នោះ បាន​បង្ហើរ​សំនៀង​ក្រអួន​ក្នុង​បទ "ឱ​ផ្ទៃ​ស្រុក​ខ្មែរ" យ៉ាង​គ្រលួច​។ តោះ...ទស្សនា​សមត្ថភាព​របស់ Emily ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់