• 2018-12-10 01:53:53
  • ចម្រៀង

MV ២បទ​សម្ដែងដោយ Aff និង​ Bella ល្បីខ្លាំងមាន​អ្នកមើលរាប់លានក្នុង​រយៈពេល​ខ្លីបំផុត

  • 2018-12-10 01:53:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ថ្មី​ ២​បទ​ដែល​ទើប​ចេញ​ផ្សាយ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​ប្រទេស​ថៃ។

Aff Taksaorn
Bella Ranee

ចំណុច​សំខាន់​ក្រៅ​ពី​បទ​ចម្រៀង​ពីរោះ​ជាប់​ចិត្ត​ វីដេអូ​វិញ​ក៏​រឹត​តែ​គួរ​ឲ្យ​ចង់​ទស្សនា​ ព្រោះ​មាន​វត្តមាន​សម្ដែង​របស់​តារា​ស្រី​ជួរ​មុខ​ថៃ​ ២​រូប​ Aff Taksaorn និង​ Bella Ranee។ វីដេអូ​បទ​ចម្រៀង​ទាំង​ ២​បទ​ដែល​ពួកគេ​សម្ដែង​ ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បំផុត ហើយ​បើ​និយាយ​ពី​ចំនួន​អ្នក​ចូល​ទស្សនា​វិញ​ ក៏​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី។

វីដេអូបទ​ទី​ ១​ មាន​ចំណងជើង​ថា​ "Sorn Klin” ច្រៀង​ដោយ​តារា​ចម្រៀង​ PALMY ចេញ​នៅ​ថ្ងៃ​ទី ១៩ ខែតុលា ឆ្នាំ ២០១៨។ ជា​ការ​ចូលរួម​សម្ដែង​ដោយ​តារា​សម្ដែង​ Bella Ranee និង​ GunSvasti។ គិត​មក​ទល់​ថ្ងៃទី​ ១០ ខែធ្នូ​ ឆ្នាំ ២០១៨​ដដែល បទ​នេះ​មាន​អ្នក​ចូល​មើល ជាង​ ៦២លានដងហើយ។

GunSvasti និង Bella
Bella និង​ PALMY

ចូល​ដល់​បទ​ទី​ ២​មាន​ចំណងជើង​ថា​ "Jeb Noi Tee Sud” ច្រៀង​ដោយ​ ZEAL ជា​ការ​សម្ដែង​របស់​ Aff Taksaorn ចេញ​ថ្ងៃ​ទី​ ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៨។ ត្រឹម​រយៈ​ខ្លី​ប៉ុណ្ណោះ​វីដេអូបទ​នេះ​មាន​អ្នក​ចូល​មើល​ ជាង​ ២៧លានដង​ហើយ៕

Aff និង​ Zeal

អត្ថបទ៖ យី សុធារី

មតិយោបល់