- 2018-12-10 08:37:38
- ភាពយន្ត
"បំណុលគ្រួសារ" ភាពយន្តខ្លីឆ្លុះបញ្ចាំងពីជីវិតជូរចត់ក្មេងស្រីម្នាក់ បង្កប់សារដាស់តឿនមិនធម្មតា
- 2018-12-10 08:37:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"បំណុលគ្រួសារ" ភាពយន្តខ្លីឆ្លុះបញ្ចាំងពីជីវិតជូរចត់ក្មេងស្រីម្នាក់ បង្កប់សារដាស់តឿនមិនធម្មតា
ចន្លោះមិនឃើញ
ភាពយន្តខ្លីស្នាដៃថ្មីរបស់ Soyo មានចំណងជើងថា "បំណុលគ្រួសារ” ជាខ្សែភាពយន្តថ្មីឆ្លុះបញ្ចាំងពីជីវិតក្មេងស្រីទុរគតម្នាក់ដែលមករស់នៅក្នុងគ្រួសារអ្នកមានមួយដើម្បីដោះបំណុលគ្រួសាររបស់ខ្លួន។
ភាពយន្តថ្មីនេះ ចង់បង្ហាញពីរឿងរ៉ាវជូរចត់របស់គ្រួសារក្រីក្រមួយ ដែលឪពុកម្ដាយធ្លាក់ខ្លួនឈឺ បានជំពាក់បំណុលគេ គ្មានប្រាក់សង រហូតត្រូវបង្ខំចិត្តឲ្យកូនស្រីជាទីស្រឡាញ់របស់ខ្លួនទៅធ្វើការនៅផ្ទះគេ ដើម្បីដោះបំណុល។ ក្ដីសង្ឃឹម គឺរំពឹងថាកូនស្រីបានរស់នៅកន្លែងសុខស្រួល ហូបឆ្ងាញ់ និងបានរៀនសូត្រខ្ពង់ខ្ពស់ ប៉ុន្តែគ្រប់យ៉ាងខុសពីការគិតទុកទាំងស្រុង។ ជាក់ស្ដែងក្មេងស្រីនោះ ត្រូវបានម្ចាស់ផ្ទះវាយធ្វើបាប ប្រើគ្រប់សព្វបែបយ៉ាង ជាហេតុធ្វើឲ្យនាងគ្រាំចិត្តកាយជាពន់ពេក...។
រឿង "បំណុលគ្រួសារ" ដែលជាស្នាដៃតែងនិពន្ធរបស់លោក សន ដាវីត ព្រមទាំងមានអ្នកនាង កែវ សិរីរត្នន៍ ជាអ្នកសម្រួលអត្ថបទភាពយន្ត គឺចង់ដាស់អារម្មណ៍អ្នកគ្រប់គ្នាឲ្យមានការប្រុងប្រយ័ត្ន មុនឲ្យមនុស្សជាទីស្រឡាញ់ ដែលជាកូន ក្មួយ បងប្អូនទៅនៅជាមួយអ្នកណាម្នាក់ ត្រូវមើលឲ្យច្បាស់ មុនសម្រេចឲ្យទៅ ពិសេសត្រូវព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយនឹងកូនក្មួយរបស់ខ្លួនឲ្យបានល្អ ជៀសវាងមានរឿងកើតឡើងទាំងមិនដឹង។
យ៉ាងណាមិញ រឿងថ្មីនេះដែរ ចូលរួមសម្ដែងដោយ នេនទុំ, កញ្ញា វ៉ាន់ នីវ៉ា កញ្ញា ញឹម ចាន់ថន, កញ្ញា ព្រំ រីតា, កញ្ញា Stella និងតារាផ្សេងទៀត។
ចង់ដឹងថា ជីវិតក្មេងស្រីកម្សត់នេះយ៉ាងណាសូមកុំភ្លេចទស្សនានៅ Soyo៕