• 2018-12-11 04:45:00
  • ព័ត៌មាន

​ទាក់​ចិត្ត​ណាស់​! តារា​ខ្មែរ ​នាំ​ Bella ​រាំ​ចង្វាក់​រាំ​វង់​យ៉ាង​សម​សួន ​ឃើញ​ហើយ​គួរ​ឲ្យ​ស្រលាញ់​

  • 2018-12-11 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​វត្ត​មាន តារា​ខ្មែរ​ច្រើន​នាក់ ​ដូច​ជា ​តារា​ចម្រៀង ​ ​នី​កូ ​សុខ ស្រី​នាង ​សុវត្ថិ មុន្នី​វណ្ណ ​និង​ សុវត្ថិ មុន្នី​នាគ ​ព្រម​ទាំង​តារា​ថៃ ​Bella Ranee Campen ​ក្នុង​កា​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់រៀបចំដោយក្រុមហ៊ុនទូរស័ព្ទ Hauwei នៅ​ Aeon Mall 1 ​ម្សិល​មិញ ​ពិត​ជា​ធ្វើឲ្យ​ទស្សនិកជន ​មិន​ខក​បំណង​នោះ​ទេ។ ​

កាន់​តែ​ចម្លែក​អារម្មណ៍​ទៀត​នោះ​នៅ​ចុង​ម៉ោង​កម្មវិធី ​តារា​ខ្មែរ​ទាំង​អស់ ​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​ខ្មែរ​ចំណង​ជើង ​"អារ៉ាប់ពីយ៉ា” ​​​ជា​ចង្វាក់​​​រាំ​វង់ ​ច្រៀង​ផង រាំ​ផង ​ជាមួយ​តួ​​ឯក​ស្រី ​ក្នុង​រឿង ​បុព្វេសន្និវាស ​យ៉ាង​ស្និទ្ធ​ស្នាល ​និង​​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​យ៉ាង​ខ្លាំង។

សម្លេង​ហ៊ោ​ផង ​ទះ​ដៃ​ផង ​កង​រំពង​ពេញ​ Studio ​នៃ​កម្មវិធី​តន្ត្រី​ដ៏​អស្ចារ្យ​នេះ ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់ ​ទ្រាំ​មិន​បាន ​ងើប​ឈរ​ពី​កៅ​អី​ស្ទើរ​គ្រប់​គ្នា។ លើស​ពី​នេះ ​តារា​ថៃ Bella ​ក៏​បាន​លេង​ហ្គេម​​ជាមួយ​អ្នក​គាំ​ទ្រ​កម្ពុជា ​​ឲ្យ​ធ្វើ​ត្រាប់​តាម​​វីដេអូ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​​ទូរស័ព្ទ​ល្បី​មួយ ​យ៉ាង​សប្បាយ​រីក​រាយ​ផង​ដែរ។​

ក្រៅ​ពី​ទស្សនីយភាព​ពិសេស​នេះ ​តារា​ចម្រៀង​ខ្មែរ​ទាំង​អស់ ​ក៏​បាន​បក​ស្រាយ​បទ​ចម្រៀង​ពីរោះ​ ល្បី​ៗ​ជា​ច្រើន​បទ ​រួម​ទាំង​ក្បាច់​រាំ​យ៉ាង​រវើក ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យប់​មិន​នេះ​ ​កាន់​តែ​ជក់​ចិត្ត ។

សូម​ទស្សនា​វីដេអូ ​នៅ​នាទី​ទី ​២: ២១:១៣ ៖

​​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់