• 2018-12-11 07:35:00
  • ព័ត៌មាន

សមាជិក​ SHINee នាំគ្នាទៅជូន​ដំណើរ​ Onew ដល់​ក្លោងទ្វារចូលបន្ទាយទាហាន

  • 2018-12-11 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​រួម​ក្រុម​ SHINee ទាំង​អស់​បាន​នាំគ្នា​ជូន​ដំណើរ​ មេក្រុម​របស់​ខ្លួន​ចូល​ទាហាន​ មុន​បែក​គ្នា។

Onew មេក្រុម​ SHINee បាន​ចូល​ធ្វើ​ជា​ទាហាន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ១០ ខែធ្នូ​ ដោយ​ស្ងាត់ស្ងៀម​បំផុត​ ពោល​មិន​មាន​​វត្តមាន​អ្នក​គាំទ្រ​ឡើយ។ នេះ​ក៏​ដោយ​សារ​ លោក​ចង់​ឲ្យ​ដំណើរ​ឃ្លាត​ទៅ​បម្រើ​ជាតិស្ងប់ស្ងាត់​បែប​នេះ​ហើយ​ ទើប​មិន​មាន​រូប​ពេល​លោក​ចូល​បន្ទាយ​ ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​អ៊ីនធើណិត។ ទោះជា​លោក​ចង់​រក្សា​សភាព​ស្ងៀមស្ងាត់​យ៉ាងណា​ក្ដី​ ក៏​ក្រុមគ្រួសារ​ និង​មនុស្ស​ជាទី​ស្រឡាញ់​នៅ​តែ​ផ្ដល់​កម្លាំង​ចិត្ត​ពីចម្ងាយ​ដែរ។

ជាការពិត​ បើ​ងាក​ទៅ​សមាជិក​រួម​ក្រុម​រួមមាន Key, Minho និង​ Taemin ក៏​ត្រួវ​បាន​គេ​ប្រទះ​ឃើញ​ថា​បាន​ទៅ​ ជូន​ដំណើរ​ Onew ដល់​ច្រក​ចូល​បន្ទាយ​ទាហាន​ដែរ។ ជាមួយ​គ្នា​នោះ​ ពួកគេ​ក៏​មិន​ភ្លេច​ថត​រូបជុំ​គ្នា​ទុក​ជា​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន។

Onew បាន​ចូល​ជាទាហាន​ជា​ផ្លូវការ​ នៅ​ថ្ងៃទី​ ១០ ខែធ្នូ ពោល​គឺ​នៅ​មុន​ថ្ងៃ​កំណើត​របស់​លោក​ ៤ថ្ងៃ។ លោក​នឹង​ត្រូវ​បំពេញ​កាតព្វកិច្ច​សំខាន់​នេះ​រយៈពេល​ ២១ខែ ហើយ​បើ​តាម​កាល​កំណត់​ លោក​នឹង​បញ្ចប់​វា​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី ២០ ខែ​កក្កដា ឆ្នាំ ២០២០៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់