• 2018-12-11 12:48:53
  • ស្ទីលតារា

វេលា​កាន់​តែ​ខើច​ខ្លី នី រតនា រើស Pre-Wedding បែប​បុរាណ​សុទ្ធ មើល​ទៅ​ស្អាត​ៗ​កប់​ហ្មង

  • 2018-12-11 12:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នី រតនា និង​គូ​ដណ្ដឹង កាន់​តែ​កៀក​ដល់​ថ្ងៃ​ក្រាប​ផ្ទឹម​ទទួល​ផ្កា​ស្លា​ជ័យ​ជាមួយ​គ្នា​ហើយ។ នេះ​បើ​តាម​សាមី​ខ្លួន​បាន​បង្ហើប ប៉ុន្តែ​មុន​ដល់​ថ្ងៃ​នោះ តារា​ចម្រៀង​របស់​ហង្សមាស បាន​បញ្ចេញ​រូប​ថត Pre-Wedding មួយ​ឈុត សុទ្ធ​ស្អាត​ៗ​តែ​ម្ដង។

បើ​ទោះ​ជា​មាន​វ័យ​ក្មេង​ទាំង​ទ្វេ ប៉ុន្តែ នី រតនា និង​គូ​ដណ្ដឹង​បាន​សម្រេច​រើស​ម៉ូដ​សំលៀក​បំពាក់​បុរាណ​របស់​ខ្មែរ មក​ធ្វើ​ជា Pre-Wedding របស់​ពួក​គេ ដែល​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង។ នី រតនា បាន​ភ្ជាប់​ពាក្យ​ជាមួយ​គូ​ដណ្ដឹង​ដ៏​ស្រស់​ស្អាត កញ្ញា ហេង សុវណ្ណភក្ដិណា កូន​ស្រី​អ្នក​ជំនួញ​ធំ​ដុំ​មួយ កាល​ពី​ថ្ងៃ​ទី ២៧ មេសា ២០១៨។

មក​ដល់​ពេល​ត្បិត​ថា ខាង​ប្រុស​បាន​បង្ហើប​ពី​ពិធី​ជ័យ​ថា​នឹង​មក​ដល់​ឆាប់​ៗ​នោះ ប៉ុន្តែ រតនា មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ឲ្យ​ច្បាស់​ឡើយ​ថា ថ្ងៃ​ណា ខែ​ណា។ យ៉ាង​នេះ​ក្ដី កុំ​ទាន់​គិត​រឿង​នោះ ឥឡូវ​មើល Pre-Wedding របស់​ប្រុស​ស្អាត ស្រី​ស្អាត​ជា​មុន​សិន!!!

អត្ថបទ៖ ទារិកា

មតិយោបល់