• 2018-12-12 08:30:00
  • ជីវិតតារា

​បារម្ភរឿងទម្ងន់ពេក វ៉ាង ស្រីណូ អត់ទាន់ហ៊ានចូលសិល្បៈ​​​​

  • 2018-12-12 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​មិន​ទាន់​ដាច់​​អាល័យ​ពី​សិល្បៈ ​កញ្ញា ​វ៉ាង ស្រី​ណូ ​នៅ​តែ​នឹក​ពុក​ម៉ែ​បង​ប្អូន​ អ្នក​គាំ​ទ្រ ​ចង់​ត្រលប់​មក​សាង​កេរ្តិ៍​ឈ្មោះ​ក្នុង​វិថី​មួយ​នេះ​ដ​ដែរ ​បន្ទាប់​ពី​ដក​ខ្លួន​មួយ​រយៈ​ យ៉ាង​ស្ងប់​ស្ងាត់។ ប៉ុន្តែ​ពេល​នេះ ​ស្រី​ ណូ​ ថា ឡើងគីឡូ​ពេក ដល់​ទៅ ៤៩គីឡូក្រាម ​ធ្វើ​ឲ្យ​ខ្លួន​ធាត់ មាន​​សាច់​ ​ហើយ​គិត​ថា​មិ​ន​ស្អាត​ ​ទើប​សុខ​ចិត្ត​សម្ងំ​គិត​គូ​តែ​រឿង​ជំនួញ​មួយ​មុខ​​សិន។​​

តារា​សម្ដែង​និយម​ភាព​សិច​ស៊ី ​ទម្លាយ​ថា ​បើ​ថ្ងៃ​ណា​មួយ ​រាង​រៅ​របស់​ខ្លួន​ស្រឡូន​ដូច​ពី​មុន ​មាន​ទម្ងន់​ត្រឹម ៤៤ គីឡូក្រាម ​នោះ​ខ្លួន​នឹង​ទទួល​ការងារ​សិល្បៈ​វិញ ព្រោះ​នឹក​​​អ្នក​​គាំ​ទ្រ​​​ខ្លាំង​ណាស់។ ​

យ៉ាង​នេះ​ក្ដី ​ស្រី​ស្អាត​ រូប​នេះ​ ​បង្ហើប​ថា ​បើ​ចូល​សិល្បៈ​វិញ ​ខ្លួន​ថត​សម្រាប់​តែ​សម្អាង​ការ ​​ឬ​ថត​ម៉ូ​ដែល​ប៉ុណ្ណោះ ​ ដោយ​​មិន​ទទួល​ការ​ថត MV ឬ​ខ្សែ​ភាព​យន្ត​អ្វី​ឡើយ។ ប្រការ​នេះ ​មិន​មែន​ខ្លាច​គូ​ស្នេហ៍​របស់​ខ្លួន​ប្រច័ណ្ឌ​ឡើយ ​ព្រោះ​គាត់​​តែង​ផ្ដល់​សិទ្ធ​សេរី​ភាព​គ្រប់​គ្រាន់​ដល់​ ស្រី ណូ រហូត​មក​តាំង​ពី​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា។

​តារា​សម្ដែង ​វ៉ាង ស្រី​ណូ ​ធ្លាប់​សាង​ភាព​ល្បី​ល្បាញ​ខ្លាំង​​​ទាំង​សម្ដែង​រឿង ​ថត MV ​ស្ប៉ត​ពាណិជ្ជកម្ម ​ដោយ​ពេល​នោះ ​អ្នក​ណា​ក៏​ស្គាល់​ស្រី ណូ ​ជា​កំពូល​តារា​សិច​ស៊ី​ដែរ។ ក្រោយ​មក ​​កញ្ញា​ក៏​ចាក​ឆ្ងាយ​ពី​សិល្បៈ​ជា​ច្រើន​ឆ្នាំ ដោយ​មិន​ដឹង​មូល​ហេតុ។ ​ប្រកាស​ចូល​បាន​មួយ​រយៈ​វិញ ​ស្រី​ស្អាត​រូប​នេះ ​ក៏​ស្ងប់​ស្ងាត់​ម្ដង​​ទៀត ​ដោយ​ងាក​ទៅ​ពង្រឹង​មុខ​ជំនួញ​របស់​ខ្លួន​៕​​​​​​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់