• 2018-12-14 02:47:59
  • ស្ទីលតារា

មិនសរសើរមិនបាន! បវរកញ្ញា រឿន ណាត ដើរម៉ូដដោយភាពជឿជាក់បំផុត (វីដេអូ)

  • 2018-12-14 02:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញ​នេះ​ជា​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ក្នុង​ព្រឹត្តការណ៍​ប្រកួត​សម្រស់ Miss Universe 2018 ដែល​មាន​ឈុត​រាត្រីសមោសរ និង​ឈុត​ហែល​ទឹកបង្ហាញដោយ​បេក្ខនារី​មក​ពី​ជិត​១០០​ប្រទេស​ជុំវិញ​ពិភពលោក។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​នោះ គឺ​បវកញ្ញា​ចក្រវាល​កម្ពុជា កញ្ញា រឿន ណាត ធ្វើ​បាន​ល្អ​បំផុត ទាំង​កាយ​វិការ និង​ទឹក​មុខ​នៅ​លើ​ឆាក​ដ៏​ធំ។

កញ្ញា រឿន ណាត ក្នុងឈុតរាត្រីសមោសរ

បោះ​ជំហាន​ប្រកប​ដោយ​ភាព​ជឿជាក់ ស្វាហាប់ ក្នុង​ទឹក​មុខ​ញញឹម​ស្រស់​ស្រាយ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​រំភើប និង​កោត​​ស្ញប់​ស្ញែង​​ដល់​កញ្ញា រឿន ណាត ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​បង្ហាញ​នូវ​សមត្ថភាព​របស់​ស្រ្តី​ខ្មែរ​លើ​​ឆាកអន្តរជាតិ។

កញ្ញា រឿន ណាត ក្នុងឈុតហែលទឹក

ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​ការ​ដើរ​បង្ហាញ​ម៉ូដ​របស់​កញ្ញា រឿន ណាត ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ការ​ប្រកួត Miss Universe 2018 មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​បវរកញ្ញា​ចក្រវាល​កម្ពុជា​ ប្រិយមិត្ត​ទាំង​អស់​អាច​ចូលរួម​បោះ​ឆ្នោត​តាម​រយៈលីង​នេះ MissUniverseVote ដោយ​គ្រាន់​តែ​ចុច​លើ​ប្រអប់ CAMBODIA-Nat Rern រួច​ចុចលើ​ប្រអប់ Vote នៅ​ខាង​ក្រោម​ជា​ការ​ស្រេច។

អត្ថបទ៖ ដេត ធន្នី

មតិយោបល់