• 2018-12-14 06:22:11
  • ព័ត៌មាន

ចប់កម្មវិធីសឹងមិនទាន់ Aaron ស្រូតមកផ្ទះមិនមែនដោយសារប្រពន្ធកូន តែដើម្បីស្វាគមន៍ឡានស្ព័រថ្មី

  • 2018-12-14 06:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ចប់​ការងារ​សប្បុរសធម៌​ភ្លាម​ តារាសម្ដែង​ហុងកុង​ Aaron Kwok ក៏​បាន​ប្រញាប់​ប្រញាល់​ទៅ​ផ្ទះ​វិញ​ភ្លែត​មិនឲ្យ​យូរការ​ឡើយ មូលហេតុ​មិនមែន​ចង់​ជួប​គ្រួសារ​ទេ គឺ​ដើម្បី​ចង់​ឃើញ​ឡាន​ថ្មី​របស់​លោក។

តារា​សម្ដែង​ប្រុស​រូបនេះ​ រាប់​ចូល​ជា​អ្នក​ដែល​ស្រឡាញ់​ឡាន​ទំនើប​បំផុត​ ហើយ​ហ៊ាន​ចំណាយ​លុយ​មិនស្ដាយ​ឡើយ​ ដើម្បី​ទិញ​ឡាន​ទាំង​នោះ​មក​ជិះ។ ជាក់ស្ដែង​កាល​ពី​ថ្ងៃទី ០១ ខែធ្នូ Aaron បាន​ប្រញាប់​មក​ផ្ទះ​វិញ​ បន្ទាប់​ពី​ខ្លួន​បាន​បញ្ចប់​កម្មវិធី​សប្បុរសធម៌​ ដើម្បី​មក​ស្វាគមន៍​សមាជិក​ថ្មី​គឺ​ រថយន្ត​ទំនើប​ថ្មី​សន្លាង​មួយ​គ្រឿង។

តាម​អ្នក​ដំណើរ​ម្នាក់​បាន​ជិះ​ឆ្លងកាត់​ផ្ទះ​របស់​ Aaron និង​បាន​និយាយថា៖ "ខ្ញុំ​បាន​ឃើញ​ឡាន​ធំ​មួយ​គ្រឿង​នៅ​ច្រកផ្លូវ​ចូល​ផ្ទះ​គាត់។ ក្នុង​ឡាន​ធំ​នោះ​ ខ្ញុំ​ឃើញ​មាន​ឡាន​ស្ព័រ​ពណ៌ខ្មៅ​មួយ​គ្រឿង​យ៉ាង​ស្រស់ស្អាត។ Aaron វិញ​កំពុង​ឈរ​ថត​សកម្មភាព​នោះ​យ៉ាងរំភើប។ ឡាន​ថ្មី​នោះដែរ ចត​ទុក​នៅ​លើ​ផ្លូវ​ដើរ​ ហើយ​អ្នក​ណា​ដែល​បាន​ដើរ​កាត់​ ច្បាស់ជា​ឃើញជាក់ជា​មិនខាន! ពិត​ជា​ឡួអស់ស្ទះ​មែន”។

សម្រាប់​រថយន្ត​ស្ព័រ​ប្រភេទ​នេះ​ មាន​ត្រឹម​តែ​ ៥០០គ្រឿង​ប៉ុណ្ណោះ​ចេញ​លក់​ជា​ពិសេស ហើយ​មួយ​ក្នុង​ចំណោម​នោះ​ ពេល​នេះ​ជា​របស់​ Aaron។ តាម​ប្រភព​​ឲ្យ​ដឹង​ថា​ វា​មាន​តម្លៃ​ ៧,៥លានដុល្លារហុងកុង (តម្លៃ​ប្រហែល​ ៩៦០ ៤១២ដុល្លារអាមេរិក)៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់