• 2018-12-14 04:40:00
  • ព័ត៌មាន

រថយន្ត អ៊ឹម ជីវ៉ា ជួប​គ្រោះ​ក្រឡាប់​រហូត​ដល់​មាន​មនុស្ស​ស្លាប់​យប់​មិញ!

  • 2018-12-14 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក អឹម ជីវ៉ា កំពុង​មាន​បញ្ហា​ធំ​មួយ ​ដោយសារ​តែ​រថយន្ត​របស់​លោក​បាន​ជួប​​គ្រោះ​ថ្នាក់​ចរាចរណ៍ រហូត​ដល់​មាន​មនុស្ស​ស្លាប់​ម្នាក់ ​ពេល​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​បុណ្យ​សមុទ្រ​ នៅ​ខេត្ត​កោះ​កុង​កាល​ពី​យប់​មិញ។

​នៅ​លើ​គណនី​របស់​តារា​រូប​នេះ​ផ្ទាល់ ​បាន​បង្ហោះ​សារ​ថា ៖ " បង​ប្អូន​អើយ ពេល​នេះ​ខ្ញុំ​មាន​បញ្ហា​ធំ​ហើយ ឡាន​ខ្ញុំ​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍  ក្រឡាប់​ឡាន​នៅ​ស្រុក​ស្រែ​អំបិល ពេល​ធ្វើ​ដំណើរ ទៅ​ចូល​រួម​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះ​កុង បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​ម្នាក់​។ តែ​ខ្ញុំ​បាទ​និង​ក្រុម​ការងារ​បួន​នាក់​ទៀត​មិន​អី​ទេ លើក​ទី​១​ហើយ​ខ្ញុំ​ជួប​រឿង​រន្ធត់​បែប​នេះ ព្រះ​អើយ​ជួយ​ខ្ញុំ​ផង ខ្ញុំ​មាន​ឡាន​តែ​មួយ​គ្រឿង​ហ្នឹង​ទេ​ទុក​សម្រាប់​ទៅ​ណា​មក​ណា​ ពេល​នេះ​ជា​ពិសេស​កម្មវិធី​សិល្បៈ​ពេល​នេះ​ចប់​ហើយ"។

​ចំពោះ​រឿង​រ៉ាវ​លម្អិត​​អំពី​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​យ៉ាងណា ​ Sabay ​នឹង​ធ្វើការ​ផ្សាយ​បន្ត​ទៀត៕

អត្ថបទ៖ លឹម សុនា

មតិយោបល់