• 2018-12-14 13:21:22
  • ព័ត៌មាន

រក​ឃើញ​រូប​ច្រើន​សន្លឹក​បង្ហាញ​ថា រឿន ណាត មាន​មុខ​មាត់​ដូច​បវរកញ្ញា​ហ្វីលីពីន​ឆ្នាំ ១៩៧៣ ខ្លាំង!

  • 2018-12-14 13:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា រឿន ណាត ដែល​កំពុង​តំណាង​កម្ពុជា​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី Miss Univers នៅ​ប្រទេស​ថៃ​នោះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នា​រយៈ​កាល​ចុង​ក្រោយ​នេះ តាម​រយៈ​សម្ផស្ស​ដ៏​ស្រស់​ស្អាត និង​មាន​ភាព​ជឿជាក់​នៅ​ក្នុង​កម្មវិធី។ ដោយ​ឡែក​នៅ​ព្រលប់​នេះ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ទៀត ក្រោយ​ធ្លាយ​រូប​ភាព​ប៉ុន្មាន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម។

រូបភាព​កម្រ​ឃើញ​នេះ គេ​បាន​កត់​សម្គាល់​ថា រឿន ណាត មាន​មុខ​មាត់​ដូច​ខ្លាំង​ទៅ​ហ្នឹង​អតីត​បវរកញ្ញា​ហ្វីលីពីន ដែល​បាន​ឈ្នះ​ពាន Miss Univers ដែល ណាត កំពុង​បង្ហាញ​ខ្លួន​ប្រជែង​ជាមួយ​បេក្ខនារី​តំណាង​ប្រទេស​ជា​ច្រើន​ទៀត។ អតីត​បវរកញ្ញា ហ្វីលីពីន នោះ ត្រូវ​បាន​គេ​ឲ្យដឹង​ឈ្មោះ​ថា Margarita នាង​បាន​ឈ្នះ​ជយលាភី​ក្នុង​កម្មវិធី​ខាង​លើ ជូន​ប្រទេស​របស់​នាង នៅ​អំឡុង​ឆ្នាំ ១៩៧៣៕

តោះ...មើល​ពិនិត្យ​ពិច័យ​ទាំង​អស់​គ្នា​ថា ពួក​គេ​ដូច​គ្នា​កម្រិត​ណា!!!

Miss Univers របស់​ហ្វីលីពីន​ឆ្នាំ ១៩៧៣(រូបភាព៖​ហ្វេសប៊ុក)

អត្ថបទ៖ ទារិកា

មតិយោបល់