• 2018-12-15 06:40:49
  • ព័ត៌មាន

ទីបំផុត យូរី បង្ហាញបុរស៤រូបនៅពីក្រោយធ្វើឲ្យនាង មានកេរ្តិ៍ឈ្មោះបោះសំឡេងដល់សព្វថ្ងៃនេះ

  • 2018-12-15 06:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត​តារា​ចម្រៀង​ផលិតកម្ម​សាន់​ដេ យូរី បាន​បង្ហាញ​​អត្តសញ្ញាណ​បុរស​៤​រូប​ដែល​ធ្វើ​ឲ្យ​នាង​ ​ មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​វិថី​សិល្បៈ​នា រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

យូរី ថា ក្នុង​មួយ​ជីវិត​នេះ​នាង​ មិន​អាច​បំភ្លេច​បាន​​គុណូបការៈ​របស់​លោក គ្រូ​៤​រូប​ ដែល​ជា​អ្នក​ផ្ដល់​ឱកាស​ដល់​រូប​នាង​ បាន​ក្លាយ​ជា​តារា​ចម្រៀង​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ដូច្នេះ​នាង​ គ្មាន​ពាក្យ​អ្វី​ផ្សេង​ពី​អរគុណ​ដល់​លោក​​គ្រូ​ទាំង​៤ និង​ពាក្យ​ថា​ស្រឡាញ់​អស់​ពី​បេះ​ដូង​នោះ​ទេ។

លោក​គ្រូ​​ភ្លេង​ទាំង​៤​ដែល​ធ្វើ​ឲ្យ​ យូរី មាន​ភាព​ល្បី​ល្បាញ​ក្នុង​សិល្បៈ​តាំង​ពី​ចាប់​ផ្ដើម​រហូត​មក​ដល់​​បច្ចុប្បន្ន​នេះ​​រួម លោក សុខុន ដេវិត សួន ពិសិដ្ឋ សម ប៉ឺតទី និង លោក មករា។​

នាង ថា​៖"កាល​ពី​៥​ឆ្នាំ​មុន​​ពេល​ដែល​យើង​ចង់​ចូល​សិល្បៈ​ ពិត​ជា​មិន​ងាយ​ស្រួល​ទេ​បង​ ពិបាក​ខ្លាំង​ណាស់​ ណា​មួយ​ យូរី ក៏​គ្មាន​ខ្សែស្រឡាយ​ជា​អ្នក​សិល្បៈ​​អី​ដែរ​ អ៊ីចឹង​រឹត​តែ​ពិបាក​ទៀត​។ ថ្ងៃ​មួយ​ផលិតកម្ម​រ៉ក​បាន​បង្កើត​កម្មវិធី​ជ្រើស​រើស​តារា​ចម្រៀង​ ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​ប្រឡង​ ដោយ​គាត់​ទាំង​៤​ជា​គណៈកម្មការ​ ហើយ​ពួក​គាត់​ក៏​ជ្រើស​រើស​យក​ខ្ញុំ​មក​បណ្ដុះ​បណ្ដាល។ ពួក​គាត់​គឺ​ជា​អ្នក​ផ្ដល់​ចម្រៀង​មុន​ដំបូង​គេ​ឲ្យ​យូរី​ច្រៀង កាល​នោះ​ខ្ញុំ​នៅ​ក្មេង​មែន​ទែន"៕​

រូបថត៖ពីហ្វេប៊ុក យូរី ​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់