- 2018-12-16 07:21:37
- ជីវិតតារា
Cecilia Cheung បង្អួតរាងជាលើកដំបូង ក្រោយសម្រាលកូនទី៣
- 2018-12-16 07:21:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cecilia Cheung បង្អួតរាងជាលើកដំបូង ក្រោយសម្រាលកូនទី៣
ចន្លោះមិនឃើញ
តារាសម្ដែង Cecilia Cheung បានក្លាយជាចំណាប់អារម្មណ៍របស់អ្នកសារព័ត៌មានជាថ្មី ក្រោយរូបនាង បានសម្ងំលាក់ខ្លួនសម្រាលកូនទី៣របស់នាងស្ងាត់ៗ។
ជាមួយគ្នានេះដែរ តារាស្រីកើតក្នុងឆ្នាំ ១៩៨០ រូបនេះ បានធ្វើឲ្យបណ្ដាញសារព័ត៌មានមានការច្របូកច្របល់ ខណៈសំនួរជាច្រើនត្រូវបានចោទសួរថា តើឪពុកបង្កើតរបស់ទារកក្រោយនេះ ជានរណាឲ្យពិតប្រាកដ? ខណៈឪពុកក្មេង នៅតែស្ថិតជាការអាថ៌កំបាំងនៅឡើយនោះ មហាជនជាច្រើនបានដាក់ការសង្ស័យថា អ្នកជំនួញសិង្ហបុរី វ័យ ៦៥ឆ្នាំម្នាក់ គឺជាឪពុករបស់កូនទី៣ Cecilia Cheung។
ក្រោយប្រធានបទពាក់ព័ន្ធនឹងកូនក្រោយរបស់នាង ហាក់សាបរលាប ថ្មីៗនេះ Cecilia Cheung បានបង្អួតរូបរាងរបស់នាងជាលើកដំបូង ក្រោយសម្រាលកូនរួច ទើបតែបានប៉ុន្មានសប្ដាហ៍មកនេះ។ តាមរយៈរូបភាពដែលបានបង្ហោះប៉ុន្មានសន្លឹកនេះ បង្ហាញឲ្យឃើញថា ទោះបីជាវ័យកាន់តែជ្រេ រួមទាំងមានកូនច្រើនក្ដី ប៉ុន្តែរូបរាងរបស់តារាសម្ដែងជើងចាស់រូបនេះ នៅតែស្រស់ស្អាតខ្លាំង មើលទៅមិនដូចជាស្ត្រីដែលទើបតែសម្រាលកូនរួចនោះឡើយ៕