• 2018-12-17 02:55:00
  • ព័ត៌មាន

វីដេអូ Seungri រាំបទ "SOLO" របស់ Jennie កំពុង​ល្បីពេញទឹកពេញដី

  • 2018-12-17 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​កូនពៅ​ប្រចាំ​ក្រុម BIGBANG គឺ​ Seungri បាន​បង្ហាញ​ក្បាច់​រាំ​យ៉ាង​ល្វតល្វន់​ តាមរយៈ​បទ​ "SOLO" របស់​ Jennie ក្នុង​កម្មវិធី​ប្រគំតន្ត្រី​របស់​ខ្លួន​កាល​ពី​ពេលថ្មីៗនេះ។

Seungri បាន​ជ្រើស​យក​បទ​ចម្រៀង​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​របស់​ Jennie សមាជិក​ក្រុម BLACKPINK មាន​ចំណងជើង​ថា "SOLO” មក​រាំបង្ហាញ​អ្នក​គាំទ្រ​ អំឡុង​ពេល​ព្រឹត្តិការណ៍​នៃការ​ប្រគំតន្ត្រី​របស់​ខ្លួន "THE GREAT SEUNGRI"។

ការបង្ហាញ​ក្បាច់​រាំ​របស់​រៀមច្បង​រូបនេះ​ ត្រូវ​បាន​ថត​ដោយ​អ្នក​គាំទ្រ និង​ចែក​ចាយ​ពេញ​បណ្ដាញ​អ៊ីនធើណិត ព្រមទាំង​ទាក់​ចំណាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ជា​ច្រើន។

ទស្សនាដូចខាងក្រោម៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់