• 2018-12-17 03:16:21
  • ព័ត៌មាន

ថ្លែង​ជាមួយ​សារព័ត៌មាន សូដា នីតា ប្រកែក​ដាច់​អហង្ការ​រឿង​ស្នេហ៍​ជាមួយ យ៉ែម សំអូន

  • 2018-12-17 03:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​នេះ សូដា នីតា បាន​ចេញ​មក​ប្រតិកម្ម​ដោយ​ប្រកែក​ដាច់​អហង្ការ​ពី​ទំនាក់​ទំនង​ស្នេហ៍​ជាមួយ​មេ​កើយ​របស់​ខ្លួន​ក្នុង​ក្រុម Dara Entertainment គឺ​លោក យ៉ែម សំអូន ដែល​ច្រើន​ឆ្នាំ​មក​ហើយ ល្បី​ថា ពួក​គេ​គឺ​ជា​គូស្នេហ៍​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ។

នៅ​ក្នុង​ការ​អធិប្បាយ​ថ្មី​ជាមួយ Sabayនីតា បញ្ជាក់​ថា រវាង​នាង និង​ពោះម៉ាយ យ៉ែម សំអូន មាន​ទំនាក់ទំនង​គ្នា​ត្រឹម​ជាង​បង​ប្អូន មិន​មាន​អ្វី​លើស​ពី​នេះ​នោះ​ទេ។ ការ​លើក​ឡើង​នេះ គឺ​បាន​ទាត់​ចោល​រាល់​ព័ត៌មាន​​កន្លង​មក​ដែល​តែង​តែ​ចាប់​ផ្គូ​ពួក​គេ​ទាំង​ពីរ​ថា​ជា​គូស្នេហ៍​នឹង​គ្នា។ ដូច្នេះ​ហើយ នាង សូម​ស្នើ​បញ្ឈប់​យក​នាង ទៅ​ភ្ជាប់​ជាមួយ​នឹង​មេ​កើយ​រូប​នេះ​បន្ត​ទៀត​ក្នុង​ទំនាក់ទំនង​លើស​ពី​ធម្មតា។

“ជា​រឿយ​ៗ ឲ្យ​តែ​សរសេរ​ពី​ខ្ញុំ តែង​តែ​ភ្ជាប់​ទៅ​ជាមួយ​បង យ៉ែម សំអូន។ ដូច្នេះ​បើ​អាច ខ្ញុំ​សុំ​ចិត្ត​បង​ៗ​អ្នក​សារព័ត៌មាន ឈប់​សរសេរ​បែប​នោះ ព្រោះ​ខ្ញុំ និង​បង​អូន ត្រឹម​ជា​មិត្តភ័ក្ដិ និង​បង​ប្អូន​ប៉ុណ្ណោះ!”។ សូដា នីតា បាន​បន្ទោស​ថា រឿង​រ៉ាវ​កន្លង​មក គឺ​មក​ពី​សារព័ត៌មាន ដែល​តែង​តែ​ចាប់​ផ្គូ​ពួក​នាង ទាំង​ដែល​សាមី​ខ្លួន​នាង​ផ្ទាល់ មិន​បាន​មាន​រឿង​ដូច​ដែល ត្រូវ​បាន​លើក​ឡើង​នោះ​ឡើយ។

នីតា ស្និទ្ធស្នាល​ជាមួយ យ៉ែម សំអូន កន្លង​មក(រូបភាព៖ ហ្វេសប៊ុក សូដា នីតា)

នៅ​គ្រា​កន្លង​មក សូដា នីតា និង យ៉ែម សំអូន ជា​រឿយ រមែង​បង្ហាញ​រូបភាព​ផ្អែមល្ហែម និង​ស្និទ្ធ​ស្នាល​គ្នា ទន្ទឹម​នឹង​ព័ត៌មាន​ចចាមអារ៉ាម ថា​ពួក​គេ​មាន​ទំនាក់ទំនង​លើ​ពី​មិត្ត។ យ៉ាង​ណា​នា​ពេល​នេះ នីតា បាន​លាង​ជម្រះ​មន្ទិល​ទាំង​ឡាយ​ហើយ ហើយ​ថា ពួក​នាង​កាន់​តែ​ខ្លាច​ក្នុង​ការ​បង្ហាញ​ពី​ទំនាក់ទំនង​ជិត​ស្និទ្ធ ដោយ​សារ​តែ​ព័ត៌មាន​ចាប់​ផ្គូ​កន្លង​មក​នោះ។

នីតា ស្និទ្ធស្នាល​ជាមួយ យ៉ែម សំអូន កន្លង​មក(រូបភាព៖ ហ្វេសប៊ុក សូដា នីតា)

"និយាយ​ទៅ ដោយ​សារ​តែ​ព័ត៌មាន​ចេះ​តែ​សរសេរ​អីចេះ សរសេរ​អីចុះ រាល់​ថ្ងៃ​ពួក​ខ្ញុំ លែង​ហ៊ាន​ដើរ​ជាមួយ​គ្នា​ហើយ...កាល​ពី​មុន ពេល​ចប់​ការងារ​អី គ្រាន់​ទៅ​ញុំា​អី​ជាមួយ​គ្នា​ខ្លះ ដល់​ឥឡូវ​ហ៊ាន​សោះ​តែ​ម្ដង។ និយាយ​រួម ពួក​ខ្ញុំ​ដើរ​ជាមួយ​គ្នា តែ​រឿង​ការងារ ក្រៅ​ពី​ការងារ ពួក​ខ្ញុំ​លែង​ហ៊ាន​ដើរ​ហើយ"។

ជា​ថ្មី​ម្ដង​ទៀត នាង​សង្កត់​ធ្ងន់​ថា ជាមួយ យ៉ែម សំអូន ពួក​នាង គ្រាន់​តែ​មិត្ត​រួម​ការងារ រួម​អាជីព និង​ជា​បង​ប្អូន​ប៉ុណ្ណោះ។ ដូច្នេះ​សូម​កុំ​ភ្ជាប់​ពួក​នាង ក្នុង​រឿង​ស្នេហា​បន្ត​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់