• 2018-12-18 02:02:25
  • ព័ត៌មាន

ផលិតកម្ម SM រម្លឹកខួបមរណភាពរបស់ Jonghyun ដោយធ្វើវីដេអូ១មានន័យបំផុត

  • 2018-12-18 02:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​ថ្ងៃទី​ ១៨ ខែធ្នូ​នេះ​ វា​មាន​រយៈ​ពេល​ ១​ឆ្នាំ​គត់​ហើយ​ ដែល​មច្ចុរាជ​ផ្ដាច់​យក​ជីវិត​របស់​ តារា​ចម្រៀង​ Jonghyun សមាជិក​ក្រុម​ SHINee។

សម្រាប់​គម្រប់​ខួប​នេះ​ដែរ​ ផលិតកម្ម​ SM ក៏​បាន​ធ្វើ​ពិធី​រម្លឹក​ដល់​ Jonghyun ដោយ​បង្កើត​វីដេអូ​មួយ​ដ៏​មាន​ន័យ​បំផុត។ វីដេអូ​ដែល​​មាន​រយៈ​ជិត​ ១​នាទី​នេះ​ ប្រជុំ​សុទ្ធ​តែ​រូប​ភាពអនុស្សាវរីយ៍​ជា​ច្រើន​របស់​អតីត​តារា​ប្រុស​នេះ កាល​នៅ​រស់រាន។ នៅ​ចុង​បញ្ចប់​នៃ​វីដេអូ​ក៏​មាន​សារ​មួយ​ឃ្លា​ហោះ​ឡើង​ថា៖ "Jonghyun, យើង​នៅ​តែ​ចងចាំអ្នក​ យើង​នឹង​ស្រឡាញ់​អ្នក​ជា​រៀង​រហូត​តទៅ, គ្រួសារ​ SMTOWN”។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Jonghyun ដែល​ជា​តារា​ចម្រៀង​សម្រែក​បាន​ជាងគេប្រចាំ​ក្រុម SHINee បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃទី​ ១៨​ ខែ​ធ្នូ ឆ្នាំ ២០១៧​ ដោយ​ការ​ធ្វើ​អត្តឃាត បណ្ដាល​មក​ពី​រង​នូវ​សម្ពាធ​ផ្លូវចិត្ត​ធ្ងន់ធ្ងរពេក៕

ទស្សនាវីដេអូដូចតទៅ៖

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់