• 2018-12-18 07:50:00
  • ជីវិតតារា

ទើប Surprise ​ខួប​កំណើត​ឲ្យ​ម្ចាស់​ចិត្ត​ម្សិល​មិញ ​ថ្ងៃ​នេះG-Devith ​បែរ​ធ្វើ​ឲ្យ​បូ​ព្រឹក្ស​ព្រួយ​ចិត្ត​

  • 2018-12-18 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​ G-Devith ​ទើប​ធ្វើ​ឲ្យ​ម្ចាស់​ចិត្ត​របស់​ខ្លួន​រំភើប​ស្ទើរ​ហោះ​កាល​ពី​ម្សិល​មិញ ​ពេលពញ្ញាក់​​ខួប​កំណើត​ដល់​ ទេព ​បូ​ព្រឹក្ស ​​។ តែ​ថ្ងៃនេះ​បែរ​ធ្វើ​ឲ្យ​ម្ចាស់​បទ "​មិន​ជឿ​បង​មិន​ស្រលាញ់​អូន​" ​ព្រួយ​ចិត្ត​ខ្លាំង​ទៅ​វិញ។

​នៅ​លើ Page ​របស់​កញ្ញា ​បូ​ព្រឹក្ស​ បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ ​ដោយ​សរសេរ​ថា ៖ "មិន​ដែល​ឈឺ​ ដល់​ឈឺ​ម្ដង​សន្លប់​អត់​ដឹង​ខ្លួន​ចឹង​ហ្មងបង​" ដោយ​ក្នុង​នោះ​​គេ​ឃើញ​លោក G-Devith ​​គេង​សម្រាក​នៅ​មន្ទីរពេទ្យ ​មាន​បន្តោង​សេរ៉ូម​ថែម​ទៀត ដោយ​មិន​ទាន់​ដឹង​ថា ​លោក​មាន​ជំ​ងឺ​អ្វី​នោះ​ទេ។ តែ​អ្នក​គាំ​ទ្រ​របស់​តារា​ទាំង​ពី​រ​គិត​ថា ​ប្រហែល​ម្ចាស់​បទ " Body” ​ហត់​នឿយ​ខ្លាំង ​មិន​សូវ​បាន​សម្រាក​ និង​ហូប​អាហារ​បាន​ទៀង​ទាត់​ ទើប​ដល់​ថ្នាក់​ដួល​សន្លប់​ ទៅ​ជា​ឈឺ​បែប​នេះ។​

គូ​ស្នេហ៍​មួយ​​គូ​នេះ ទើប​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​រំភើប​ចិត្ត ដោយ​សារ​តែ​ភាព​ផ្អែម​ល្ហែម​ចេះ​គិត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ​ព្រោះ​​ម្សិល​មិញ​នេះ តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំ​បង ​បាន​រៀប​ចំ​ Surprise ​ខួប​កំណើត​ដល់​ ​បូ​ព្រឹក្ស ​ទោះ​​​ថ្ងៃ​កំណើត​របស់​នាង​មិន​ទាន់មក​ដល់​​ក៏​ដោយ៕ ​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់