• 2018-12-18 08:02:00
  • ព័ត៌មាន

កេរ្តិ៍ឈ្មោះ​រុងរឿងមែន តែគ្រួសារបវរកញ្ញាចក្រវាលវៀតណាម មាន​ជីវភាព​ក្រីក្រគួរសង្វេគ​

  • 2018-12-18 08:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ឆ្នាំ ២០១៨​នេះ​ តំណែង​ម្ចាស់​មកុដ​របស់​កម្មវិធី​បវរកញ្ញាចក្រវាល​បាន​ទៅ​បវរកញ្ញា​ម​ក​ពី​ប្រទេស​ហ្វីលីពីន​ Catriona Gray។ ប៉ុន្តែ​ក្នុង​ចំណោម​កំពូល​តំណែង​ទាំង​ ៥​ប្រចាំឆ្នាំ ២០១៨ បវរកញ្ញា​មក​ពី​ប្រទេស​វៀត​ណាម​ ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លុង​អារម្មណ៍​ ផ្ដោត​ការ​តាមដាន​យ៉ាងខ្លាំងពី​ជីវិត​របស់​នាង។

H'hen Nie

H'hen Nie បវរកញ្ញា​ចក្រវាល​វៀតណាម​ កើត​នៅ​ក្នុង​គ្រួសារ​អ្នក​ចម្ការ​កាហ្វេ​មួយ​ ដែល​មាន​ជីវភាព​​ក្រីក្រ​តោកយ៉ាក។ ទោះ​បី​បច្ចុប្បន្ន​ គ្រួសារ​នេះ​មាន​កូន​ស្រី​ជា​បវរកញ្ញា​ក៏​ដោយ​ ក៏​ពួកគេ​នៅ​តែ​បន្ត​រស់​នៅ​ជាមួយ​ជីវិត​បែប​សាមញ្ញ​ ដោយ​ពឹង​ផ្អែក​លើ​របរ​នេះ​ដដែល។

ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​លំដាប់​ថ្នាក់​ពិភពលោក​នេះ​ H'hen Nie ត្រូវ​បាន​គេ​វាយតម្លៃ​ រិះគន់​ជាខ្លាំង​ ដោយសារ​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​របស់​នាង​មិន​ល្អ​ដូច​គេ​ផ្សេង ប៉ុន្តែ​យ៉ាង​ណា​នាង​នៅ​តែ​ធ្វើ​បាន​ជាមួយ​លទ្ធផល​ល្អ​ និង​បាន​ឈរ​នៅ​លើ​កំពូល​ទាំង​ ៥​ក្នុង​វគ្គ​ជម្រុះ​ចុងក្រោយ​ ដោយ​គ្មាន​ជំនួយ​ពី​អ្នក​បកប្រែ។ ទោះ​បី​នាង​មិន​បាន​គ្រង​មកុដ​ ប៉ុន្តែ​នាង​ពិត​ជា​មាន​មោទនភាព​បំផុត​ សម្រាប់​ជោគជ័យ​ថ្មី​ក្នុង​ជីវិត​នាង​នៅ​ពេល​នេះ។

សម្រង់​សម្ដី​ដ៏​មាន​ន័យ​បំផុត​ចេញ​ពី​មាត់​នាង​គឺ៖ "ប្រសិន​បើ​អ្នក​មាន​ក្ដី​ស្រមៃ​មួយ​ អ្នក​គួរ​តែ​ប្រឹង​ប្រែង​សម្រេច​វា​ ហើយ​ដាក់​បេះដូង​ធ្វើ​វា​ ដោយ​មានន័យ​បំផុត ទោះ​បី​ស្ថាន​ភាព​ជីវភាព​របស់​អ្នក​យ៉ាង​ណា​ក៏​ដោយ”៕

អត្ថបទ៖ យី សុធារី

មតិយោបល់