• 2018-12-18 09:46:51
  • ព័ត៌មាន

​បវរកញ្ញាចក្រវាល Costa Rica ដុតពិធីករ​ Steve Harvey លើឆាកញាក់សាច់​

  • 2018-12-18 09:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ស្ថិត​ក្នុង​ការ​ផ្សាយ​ផ្ទាល់​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាល​ ឆ្នាំ ២០១៨​ បេក្ខនារី​មក​ពី​ប្រទេស Costa Rica បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទុះ​សំណើច​គ្រប់​គ្នា​ ពេល​បង្ហើរ​សម្ដី​មួយ​ឃ្លា​ទៅ​កាន់​ពិធីករ​ Steve Harvey។

បវរកញ្ញាចក្រវាល​ឈ្មោះ​ Natalia Carvajal ដែល​មាន​ឈ្មោះ​ជាប់​ទៅ​វគ្គ​ ២០​នាក់​ចុង​ក្រោយ​ បាន​បង្ក​ឲ្យ​គ្រប់​គ្នា​ ព្រម​ទាំង​ Steve ភ្ញាក់​ជា​ខ្លាំង​ ស្របពេល​នាង​និយាយថា៖ "ប្រសិន​គេឲ្យ​ស្រោម​សំបុត្រ​ដ៏​សំខាន់​បំផុត​មក​អ្នក សូម​ព្យាយាម​អាន​ឲ្យ​ស្រួលបួល អូខេ?”

ក្រោយឮភ្លាម Steve ដែល​ជា​ពិធីករ​ ក៏​ធ្វើ​មើលឆ្វេង​ មើល​ស្ដាំ ​ឯទស្សនិកជន​នៅ​ទស្សនាផ្ទាល់​នាំគ្នា​ហ៊ោគិល​ និង​សើច​ពេញ​កម្មវិធី។

ទស្សនាដូចខាងក្រោម៖

កត្តា​ដែល​បណ្ដាល​ឲ្យ​បេក្ខនារី​ប្រទេស​ Costa Rica និយាយ​ដាក់​ Steve បែប​នេះ ក៏​ព្រោះ​តែ​ កាល​ពី​ឆ្នាំ ២០១៥ លោក​បាន​បង្ក​កំហុស​មួយ​ស្មាន​មិន​ដល់​ ដោយ​បាន​ប្រកាស​ឈ្មោះ​ម្ចាស់​មកុដ​ប្រចាំ​ឆ្នាំ​ខុស​ ធ្វើ​ឲ្យ​មាន​ការ​ចលាចល​ពេញ​ពិភពលោក៕ ​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់