• 2018-12-20 02:24:44
  • ព័ត៌មាន

បវរកញ្ញា Miss Grand International 2018 បង្ហាញ​ខ្លួនគួរឲ្យភ្ញាក់ផ្អើលបំផុតលើដីកម្ពុជា

  • 2018-12-20 02:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា​ម្ចាស់​មកុដ​ Miss Grand International ឆ្នាំ ២០១៨ Clara Sosa បាន​បង្ក​ឲ្យ​មហាជន​កម្ពុជា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពេល​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថ្មីៗ​នេះ។

តាម​រយៈ​គណនី​ Instagram Clara Sosa បវរកញ្ញា​ម្ចាស់​តំណែង​ Miss Grand International 2018 មក​ពី​ប្រទេស​ប៉ារ៉ាហ្កាយ បាន​បង្ហោះ​រូបភាព​ជាច្រើន​ ពេល​នាង​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​ជា​លើក​ដំបូង ក្រោយ​ឈ្នះ​តំណែង។ រូបភាព​ស្ងាតៗ​ជា​ច្រើន​ បង្ហាញ​ពី​ទឹកមុខ​ស្រស់ស្រាយ​ ពិសេស​បាន​ជួប​មិត្តភ័ក្តិ​ដែល​ជា​បវរកញ្ញាកម្ពុជា​រួម​ការប្រកួត​កាល​ពី​ពេល​ថ្មីៗ គឺ​កញ្ញា​ ឌី​ លីកា និង​រូបភាព​សប្បាយៗ​ជា​ច្រើន​ពី​ដំណើរ​ទស្សនកិច្ច​របស់​នាង៕

អត្ថបទ៖ យី សុធារី

មតិយោបល់