• 2018-12-21 03:34:21
  • ជីវិតតារា

បង្ហាញខ្លួនលើកនេះ Selena ហាក់ដុះពោះ មុខឡើងប៉ោង ក្រោយព្យាបាលផ្លូវចិត្តអស់ ២ ខែ

  • 2018-12-21 03:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Selena ដែល​ស្រស់​ស្រាយ និង​មាន​សុខភាព​ល្អ បាន​ត្រឡប់​មក​ជីវិត​សាមញ្ញ​របស់​នាង​វិញ​ហើយ ចាប់​តាំង​ពី​ចាកចេញ​ពី​មន្ទីរ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ដែល​នាង​បាន​ចូល​កាល​ពី ២ ខែ​មុន​នោះ។

តារា​ចម្រៀង​ស្រី​រូប​នេះ ត្រូវ​បាន​អ្នក​ប្រមាញ់​រូប​ ថត​បាន​ជា​លើក​ដំបូង ជាមួយ​នឹង​ស្នាម​ញញឹម​ពព្រាយ ខណៈ​រូប​នាង​ដើរ​ឡើង​ភ្នំ​ជាមួយ​មិត្តភ័ក្ដិ​យ៉ាង​សប្បាយ​រីករាយ​នៅ Malibu កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។

តាម​រូបភាព​ដែល​បាន​បង្ហាញ ម្ចាស់​បទ "Same Old Love” រូប​នេះ ស្ថិត​ក្នុង​ឈុត​កីឡា ពាក់​អាវ​កាក់​យឺត​​ពណ៌​ស ជាមួយ​នឹង​ខោ​រឹប​កីឡា​ម៉ាក Pumaពណ៌​ខ្មៅ។ ទោះ​បី​ជា​ត្រឡប់​មក​វិញ​ជាមួយ​នឹង​សុខភាព​ល្អ​ប្រសើរ​ក៏​ពិត​មែន ប៉ុន្តែ​​អ្នក​គាំទ្រ​ដាក់​ការ​ចាប់​អារម្មណ៍​ថា តារា​ស្រី​រូប​នេះ ហាក់​ឡើង​ទម្ងន់​ជាង​មុន ដោយ​មុខ​របស់​នាង​មើល​ទៅ​រៀង​ប៉ោង​ និង​មាន​ដុះ​ពោះ​ផង​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ អ្នក​គាំទ្រ​នៅ​តែ​ស្រឡាញ់ និង​មាន​ការ​កោត​សរសើរ​ចំពោះ​នាង​ដែល​ខិត​ខំ​ជម្នះ​រាល់​រឿងរ៉ាវ​ពិបាក​ៗ​ទាំង​ប៉ុន្មាន​កន្លង​មក​នេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់