• 2018-12-21 03:31:51
  • ព័ត៌មាន

ផ្អើលពេញ​ប្រទេស​ថា Yaya និង​បវរកញ្ញាចក្រវាល ២០១៨ មុខដូចគ្នា

  • 2018-12-21 03:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ កម្មវិធី​បវរកញ្ញា​ចក្រវាលទើប​រក​ឃើញ​ម្ចាស់​ជើង​ឯក​ថ្មី​ប្រចាំ​ឆ្នាំ គឺ​បវរកញ្ញាមក​ពី​ប្រទេស​ហ្វីលីពីន​ Catriona Gray។ ប៉ុន្តែ​ Yaya ឯណេះ​វិញ​ក៏​បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​គាំទ្រ​ ពេល​ម្នាក់ៗ​ឃើញ​ថា​មុខ​របស់​នាង​ស្រដៀង​នឹង​ម្ចាស់​មកុដ​ Miss Universe ឆ្នាំ ២០១៨។

Catriona Gray
Yaya

អ្នក​ទាំង​ ២​សុទ្ធ​តែ​ជា​ស្រី​ស្អាត​ប្រចាំ​ប្រទេស​ អម​ជាមួយ​មន្ត​ស្នេហ៍​គួរ​ឲ្យ​ទាក់ទាញ​ ទាំង​មាន​សក់​វែង​ ភ្នែក​មុតថ្លា និង​ស្នាមញញឹម​គួរ​ឲ្យ​ស្រឡាញ់។ អ្នក​ទាំង​ ២​ទាំង​ខ្ពស់ ទាំង​មាន​ដង​ខ្លួន​ស្រឡូន មើល​ពី​ក្រោយ​អាច​ច្រឡំគ្នា។

ប្រការ​ទាំង​នេះ​ហើយ​ទើប​អ្នក​គាំទ្រ​ នាំគ្នា​ផ្អើល​នឹង​ចំណុច​ដូចគ្នា​របស់​ Yaya និង​ Cartiona ​ហើយ​គ្រប់គ្នា​ក៏​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ពួកគេ​អាច​ជួប​គ្នា​ផ្ទាល់​ ឬ​អាច​រួម​ការងារ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ណា​មួយ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់