• 2018-12-21 12:16:48
  • ស្ទីលតារា

ស្អាត...មើល​ដល់​ភ្លឹក សម្រស់​តារា​ល្បី​ៗ​របស់​ខ្មែរ​យើង ក្នុង​ឈុត​ប្រពៃណី​ជាតិ

  • 2018-12-21 12:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​ប្រទេស​ណា​មួយ​ក្នុង​លោក រមែង​មាន​សំលៀកបំពាក់​តំណាង​វប្បធម៌​ប្រពៃណី​ជាតិ​របស់​ខ្លួន។ ខ្មែរ​យើង​ក៏​ដូច​គ្នា​ យើង​មាន​ឈុត​​សំលៀកបំពាក់ ហូល ផាមួង ដ៏​ល្អ​ឯក។ ឈុត​ទាំង​នេះ ពាក់​ក្រាល​គ្រប​លើ​ដង​ខ្លួន​មិត្ត​នារី​របស់​យើង មើល​ទៅ​ពិត​ជា​ថ្លៃ​ថ្នូរ និង​ស្រស់​ស្អាត​ខ្លាំង។ នេះ​មិន​ទាន់​និយាយ​ដល់ សិល្បការិនី​ខ្មែរ​យើង​ដែល​សុទ្ធ​តែ​មាន​សម្រស់​ស្អាត​លើស​ពី​នារី​ក្រៅ​សិល្បៈ​មួយ​ចំនួន​ស្រាប់​ផង។

ដូច្នេះ ទម្រាំ​ពួក​គេ(សិល្បការិនី) គ្រង​ឈុត​ប្រពៃណី​ទាំង​នេះ​ទៀត តើ​សម្រស់​របស់​ពួក​គេ នឹង​កាន់​តេ​ស្រស់​ស្អាត​យ៉ាង​ណា? វីដេអូ​ខ្លី​មួយ ដែល​លេច​ចេញ​នៅ​ថ្ងៃ​នេះ បាន​បរិយាយ​ពី​សម្ផស្ស​ដ៏​ល្អ​វិចិត្រ​របស់​សិល្បការិនី​ល្បី​ៗ​ខ្មែរ​យើង ក្នុង​ទម្រង់​សំលៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​យើង​ហើយ។

តោះ...ទស្សនា​ពួក​គេ​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់