• 2018-12-22 06:45:00
  • ព័ត៌មាន

អុញ​នោះ! Justin Bieber សារភាព​ថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Jaden Smith?

  • 2018-12-22 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​វិច្ឆិកា​កូន​ប្រុស​របស់​តារា​ល្បី​ប្រចាំ​ហូលីវូដ Will Smith គឺ​តារា​សម្ដែង​និង​ចម្រៀង​វ័យ​ក្មេង Jaden Smith បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​បញ្ជាក់​ថា​ខ្លួន​ស្រលាញ់​ប្រុស​ដូច​គ្នា​និង​មាន​តារា​រ៉េប Tyler, the Creator ជា​សង្សារ​របស់​គេ។​ ប៉ុន្តែ​ការ​និយាយ​បែប​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​គិត​ថា​គ្រាន់​តែ​ជា​ការ​លេង​សើច​តែ​ប៉ុណ្ណោះ​។

Jaden និង Tyler, the Creator

ទើប​តែ​ក្រោយ​មក​​ Jaden ក៏​បាន​បញ្ជាក់​ម្ដង​ទៀត​​នៅ​ក្នុង​កម្មវិធី​វិទ្យុ Apple Music's Beat​ 1 Radio ថា​ខ្លួន​ពិត​ជា​និយាយ​ការ​ពិត​មែន​មិន​មែន​លេង​សើច​នោះ​ទេ។ ស្រាប់​តែ​ថ្មីៗ​នេះ Justin Bieber ក៏​បាន​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram ថា​ "ហ្អាក! ខ្ញុំ​ស្មាន​តែ​ខ្ញុំ​ជា​សង្សារ​របស់​អ្នក" ហើយ​ Jaden ឆ្លើយ​តប​ថា "ខ្ញុំ​ដឹង​តើ ថា​អ្នក​ជា​សង្សារ​របស់​ខ្ញុំ"។

តារា​ចម្រៀង​ Justin Bieber ទើបតែ​រៀប​ការ​ជាមួយ​ Hailey Baldwin កាល​ពី​ខែ​កញ្ញា​កន្លង​មក​នេះ​ ដូច្នេះ​ហើយ​ទើប​បាន​ជា​​ Comment របស់​ Justin នេះ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សង្ស័យ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មនុស្ស​ភាគ​ច្រើន​គិត​ថា​នេះ​គឺ​ជា​មតិ​លេង​សើច​លក្ខណៈ​ជា​មិត្ត​ជិត​ស្និទ្ធ​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់