• 2018-12-24 02:09:18
  • ជីវិតតារា

រូបរាងប្រែប្រួលបន្តិចមែនពិត តែ Selena ហាក់ស្រស់ស្រាយ និងប្រសើរជាងមុនច្រើន

  • 2018-12-24 02:09:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​កន្លង​ទៅ​នេះ អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ខណៈ​តារា​ចម្រៀង Selena Gomez ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​រហូត​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​ផ្នែក​ចិត្តសាស្ត្រ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រ​ហាក់​សប្បាយ និង​ធូរ​ចិត្ត​វិញ ខណៈ​កាល​ពី​ថ្ងៃ​សៅរ៍​មុន​នេះ តារា​ចម្រៀង Selena Gomez បាន​បង្ហាញ​ខ្លួន​ជា​ថ្មី អម​ទៅ​ដោយ​ទឹក​មុខ​សប្បាយ​រីករាយ អំឡុង​ពេល​ដើរ​លេង​នៅ​ទីក្រុង Los Angeles ជាមួយ​មិត្ត​សម្លាញ់​របស់​នាង។​

បង្ហាញ​ខ្លួន​ជាមួយ​ឈុត​សាមញ្ញ អាវ​យឺត​ពណ៌​ស​ជាមួយ​នឹង​ខោ​ខោវប៊យ តារា​ចម្រៀង​ស្រី​រូប​នេះ ដើរ​បង្ហាញ​ស្នាម​ញញឹម និង​ទឹក​មុខ​ដ៏​ស្រស់​ពព្រាយ​របស់​នាង ដែល​​សកម្មភាព​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត និង​កាន់​តែ​ស្រឡាញ់​​ជា​ខ្លាំង និង​គិត​ថា​តារា​ក្នុងដួងចិត្តរបស់ពួកគេហាក់ធូរស្បើយ ប្រសើរជាងមុនច្រើន បើ​ទោះ​បី​ជា​បច្ចុប្បន្ន​រូបរាង​របស់​នាង​ប្រែប្រួល​ខុស​ពី​មុន​បន្តិច​ក៏​ដោយ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់