• 2018-12-24 04:50:00
  • ភាពយន្ត

រឿងខ្លី មានអត្ថន័យអប់រំល្អ ពីអ្នកដឹកនាំរឿង «បាតដៃខ្មៅ» (មានវីដេអូ)

  • 2018-12-24 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តអប់រំខ្លីប្រមាណជាង ៣ នាទី ដឹកនាំសម្តែងដោយលោក មាស រស្មី អ្នកដឹកនាំរឿងខ្នាតធំរឿង «បាតដៃខ្មៅ» ទាក់ទងនឹងការលេងហ្វេសប៊ុក មានការគាំទ្រ ពិសេសសាច់រឿងបានពន្យល់ពីសារៈសំខាន់ និងរបៀបលេងហ្វេសប៊ុកឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព។

រូបភាពពីភាពយន្តខ្លី

ជាការពិតណាស់ Facebook ជាបណ្តាញសង្គមធំមួយជួយឱ្យមនុស្សគ្រប់រូបមានលទ្ធភាពចែករំលែកដំណឹង ព័ត៌មាន និងរឿងរ៉ាវ កម្សាន្ត ពិសេសអ្នកប្រើប្រាស់មួយចំនួនបានប្រើប្រាស់ទម្រង់ Facebook នេះមកធ្វើអាជីវកម្ម។ ដោយខ្វះចំណេះដឹងផ្នែកទទួល និងបញ្ចេញព័ត៌មាន អ្នកប្រើប្រាស់ ទម្រង់បណ្តាញសង្គមនេះ អាចទទួលបានការផ្សព្វផ្សាយដំណឹង ឬព័ត៌មានមិនពិត ហើយក៏បន្ត ចែករំលែកដំណឹង ឬព័ត៌មានក្លែងក្លាយនោះបន្ត ដោយវាអាចធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃផងដែរ។

លោក មាស រស្មី និងតួសម្តែងក្នុងរឿង «បាតដៃខ្មៅ»

ដើម្បីយល់កាន់តែច្បាស់ពីការប្រើប្រាស់ពីវិធីលេង Facebook ឱ្យបានត្រឹមត្រូវ តោះទស្សនាវីដេអូខ្លីខាងក្រោមនេះ៖

ខាងក្រោមនេះជាវីដេអូបន្ថែមពីការស្វែងយល់លើការលេងហ្វេសប៊ុក៖

អត្ថបទ៖ Sunny

មតិយោបល់