• 2018-12-24 07:09:29
  • ព័ត៌មាន

ពេជ្រ សូលីកា បញ្ជាក់ជាថ្មីរឿងចូលផលិតកម្មហង្សមាសតាម នីកូ

  • 2018-12-24 07:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​ពី​​ផ្ទុះ​ព័ត៌មាន​តារា​ចម្រៀង ពេជ្រ សូលីកា ដើរ​ចូល​ផលិតកម្ម​ហង្ស​មាស​តាម​ នីកូ ដែល​ល្បី​ថា​ជា​គូស្នេហ៍​ស្រឡាញ់​គ្នា​រាប់​ឆ្នាំ​នោះ​ឥឡូវ​សាមី​ខ្លួន​បាន​​​បក​ស្រាយ​​ហើយ​ជុំវិញ​រឿង​រ៉ាវ​ទាំង​​នេះ​ ដើម្បី​បញ្ចប់​ការ​សង្ស័យ។

ពេជ្រ សូលីកា ថា ត្បិត​ពេល​នេះ​ខ្លួន​បាន​ថត​ខ្សែភាពយន្ត​ភាគ​ឲ្យ​ទូរទស្សន៍​ពិត​មែន​ តែ​មិន​បាន​ន័យ​ថា​​នាង ចុះ​កុង​ត្រា​ធ្វើ​ជា​តារា​ចម្រៀង​ឲ្យ​ផលិតកម្ម​ហង្ស​មាស​ឡើយ។ ដូច្នេះ​​ចិត្ត​មហាជន​​ក៏​ដូច​ជា​​ហ្វេន​ៗ​ដែល​គាំទ្រ​នាង កន្លង​មក​កុំ​មាន​ការ​យល់​ច្រឡំ​អំពី​រឿង​នេះ​តទៅ​ទៀត។

នាង​ថា៖" ក្រៅ​ពី​ផលិតកម្ម​ហង្ស​មាស​ខ្ញុំ​ក៏​មិន​បាន​ទៅ​ចុះ​កុង​ត្រា​ជាមួយ​ផលិតកម្ម​ផ្សេង​ដែរ។ និយាយ​ទៅ​ខ្ញុំ​មិន​ចូល​​ធ្វើ​ជា​តារា​ចម្រៀង​​ឲ្យ​ផលិតកម្ម​ណា​មួយ​ទេ ទាំង​បច្ចុប្បន្ន​និង​អនាគត​ ព្រោះ​ខ្ញុំ​ចង់​ធ្វើ​ជា​តារា​ចម្រៀង​ឯករាជ្យ"។

ពេជ្រ សូលីកា ទទួលបានតំណែងទូត​សុច្ឆន្ទៈ​ឲ្យ​​ហាង​ Durian XiaoXi

​ការ​វិល​ចូល​ប្រឡូក​សិល្បៈ​​ជា​ថ្មី​​នេះ​ ពេជ្រ សូលីកា ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​នាង ​មាន​ទីផ្សារ​ខ្ពស់​​ជាង​មុន​ទើប​ផលិតកម្ម​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​​ទាក់​ទង​ឲ្យ​សម្ដែង​ និង​ថត​ស្ប៉ត​ជា​បន្តបន្ទាប់។​ជាក់​ស្ដែង​​ម្សិលមិញ​នេះ​នាង ត្រូវ​បាន​​​ជ្រើស​រើស​​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​ឲ្យ​​ហាង​ Durian XiaoXi នៅ​ម្ដុំ​បឹង​កេង​កង​ផង​ដែរ។​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់