• 2018-12-24 07:29:58
  • ភាពយន្ត

D.O នឹងមានវត្តមានជាថ្មីក្នុងរឿង "Along with the Gods 3”

  • 2018-12-24 07:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដឹកនាំ​រឿង Kim Yong Hwa ដែល​ជា​អ្នក​ដឹក​នាំសែស្រឡាយ​រឿង "Along with the Gods” នោះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សមាជិក​ក្រុម EXO តារា​ចម្រៀង D.O នឹង​មាន​វត្តមាន​ជាថ្មី​ក្នុង​រឿង "Along with the Gods 3”។

អំឡុង​ធ្វើ​បទ​សម្ភាស​មួយ អ្នក​ដឹកនាំ​រូប​នេះ បាន​និយាយ​ពាក់ព័ន្ធ​នឹង​ប្រធានបទ​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​ទាំង​ភាគ​ក្រោយ​ៗ​នៃ​រឿង​ដ៏​ល្បី​របស់​លោក "Along with the Gods” ផង​ដែរ។ នៅ​ពេល​ដែល​សំនួរ​មួយ​បាន​សួរ​ថា៖ "ខ្ញុំ​បាន​​ឮ​ថា​លោក​នឹង​ត្រៀម​ចេញ​រឿង 'Along with the Gods 3' និង 'Along with the Gods 4'។ តើ​ពេល​ណា​ដែល​រំពឹង​ថា​នឹង​ចេញ ហើយរឿង​ទាំង​២​នេះ នឹង​ត្រូវ​ថត​ឡើង​ក្នុង​ពេល​តែ​មួយ​ដែរ​ឬ​ទេ?”។ ភ្លាម​ៗ​ លោក Kim Yong Hwa បាន​ឆ្លើយ​ថា៖ "ពួក​យើង​គ្រោង​នឹង​ថត​ខ្សែ​ភាពយន្ត​នេះ​នៅ​ឆ្នាំ ២០២១​ខាង​មុខ។ ពួក​យើង​មាន​គម្រោង​ថត​រឿង​ទី ៣​ និង​ទី ៤​ក្នុង​ពេល​តែ​មួយ​ដូច​គ្នា"។

ក្នុង​នោះ​ដែរ សំនួរ​ផ្សេង​ទៀត​ក៏​បាន​ផុស​ឡើង ពាក់ព័ន្ធ​នឹង​វត្តមាន​របស់​តារា​ចម្រៀង D.O។ អ្នក​ធ្វើ​បទ​សម្ភាស​បាន​សួរ​ថា៖ "តើ D.O សមាជិក​ក្រុម EXO នឹង​មាន​វត្តមាន​ក្នុង​ភាគ​ទី ៣​នេះ​ទេ? លោក​ក៏​បាន​ឆ្លើយ​ថា៖ "ប្រាកដ​ណាស់។ ខ្ញុំ​បាន​ជួប​គាត់​ថ្ងៃ​នេះ។ ហើយ​គ្រប់យ៉ាង​ត្រូវ​បាន​ព្រមព្រៀង​អស់​ហើយ"៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់