• 2018-12-24 07:45:00
  • ស្ទីលតារា

ស្អាតប្លែកស្ទីលថតរូប សាមញ្ញៗ របស់ស្រីស្អាត ដា ដាវ តួរឿង «មុនស្នេហ៍ប្រធានថ្នាក់តូច»

  • 2018-12-24 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពឆក់យកបេះដូង របស់តារាសម្ដែងវ័យក្មេងស្រស់ស្អាត ដា ដាវ តួឯករឿង​ Web Series «មុនស្នេហ៍ប្រធានថ្នាក់តូច» សម្រាប់រដូវកាលបុណ្យណូអ៊ែល គួរឱ្យស្រលាញ់ និងអាចជាគំរូសម្រាប់អ្នកចង់​ថតរូបលេងកម្សាន្តក្នុងរដូវកាលនេះ។

រូបភាព ដា ដាវ សម្តែងតួ សូហ្វី ក្នុងរឿង «មុនស្នេហ៍ប្រធានថ្នាក់តូច»

គួរបញ្ជាក់ដែរថា កញ្ញា ដា ដាវ ជាដៃគូសម្ដែងគួរឱ្យស្រលាញ់ជាមួយ ចែ ឡេង ដែលអ្នកទាំងពីរជាតារាវ័យក្មេង​ដែលមានឈ្មោះបោះសម្លេងតាមរយៈភាពយន្ត Web Series ផលិតដោយ Studio 4។ សម្រស់ និងទេពកោសល្យរបស់ យុវតីទាំងពីរ បានធ្វើឱ្យផលិតករភាពយន្តសម្គាល់ទុក ជាក់ស្តែង ចែ ឡេង បានក្លាយជាតួឯករឿងដុំ និងតួថតស្ប៉តពាណិជ្ជកម្មជាច្រើន រីឯ ដា ដាវ វិញក៏បន្តការងារផ្នែកសិល្បៈខ្លះ និងការងារជំនាញរបស់ខ្លួនថែមទៀត។

រូបភាពក្នុងរឿង «មុនស្នេហ៍ប្រធានថ្នាក់តូច»

បច្ចុប្បន្ន ដា ដាវ ក៏ជាតារាម៉ូដែលសម្រាប់ផលិតផល Brand មួយចំនួន ហើយកញ្ញា ក៏មានការងារជំនាញផ្នែកធុរកិច្ចក្នុងក្រុមហ៊ុនធំមួយផងដែរ។ ក្រៅពីនោះ ស្រីស្អាតរូបនេះនៅតែបន្តការងារផ្នែកសិល្បៈ ដោយថ្មីៗនេះ កញ្ញាទើបតែសម្ដែងក្នុងវីដេអូបទចម្រៀងថ្មីមួយដែលត្រៀមបញ្ចេញវត្តមានបំរើអារម្មណ៍ទស្សនិកជនឆាប់ៗនេះហើយ។ នេះបើតាមការបង្ហើបឱ្យដឹងពី កញ្ញា ដា ដាវ ដោយផ្ទាល់៕

ខាងក្រោមនេះជារូបភាពរបស់ ដា ដាវ ថតដោយ Simplicity៖

អត្ថបទ៖ Sunny

មតិយោបល់