• 2018-12-25 04:04:01
  • ព័ត៌មាន

ក្រោយ​ផ្ទុះព័ត៌មាន​ថាស្លាប់ ឥឡូវ Mario បង្ហាញ​ខ្លួនក្ឌាំង តែបែរសរសេរសារផ្សេងប្រាប់អ្នកគាំទ្រវិញ

  • 2018-12-25 04:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​អកុសល​មួយ​បាន​ផ្ទុះ​ឡើង​បង្ក​ឲ្យ​អ្នក​គាំទ្រ​នាំ​គ្នា​ភ័យ​ស្លន់ស្លោ​ ក្រោយ​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ខុសពី​ការ​ពិត​ទាំង​ស្រុង​ ដោយ​លើក​ឡើង​ថា​ តារា​សម្ដែង​ជួរ​មុខ​របស់​ថៃ​ Mario Maurer បើក​ឡាន​បុក​ដើម​ឈើ​រហូត​បាត់បង់ជីវិត។

បន្ទាប់ពី ដំណឹង​នេះ​ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​ អ្នក​គាំទ្រ​មួយ​ចំនួន​ពិត​ជា​ភ័យ​គ្រប់គ្នា ស្របពេល​អ្នក​ខ្លះ​ទៀត​ដឹង​មុន​ទៅ​ហើយ​ថា​ ជា​ព័ត៌មាន​បោក​ប្រាស់។ ដោយឡែក​ សម្រាប់​សាមី​ខ្លួន​ គឺ​ Mario ក៏​បាន​ចេញ​មុខ​បង្ហោះ​រូប​មួយ​លើ​គណនី​ Instagram ផ្ទាល់​ខ្លួនធ្វើមិនដឹង។ បង្ហាញ​ខ្លួន​ពេល​នេះ​ ក៏​ក្នុង​ន័យ​បញ្ជាក់​ថា​លោក​សុខសប្បាយ​ ហើយ​ក៏​ចង់​ប្រាប់​អ្នក​គាំទ្រ​ឲ្យ​រង់​ចាំ​ទស្សនា​វីដេអូថ្មី​​របស់​លោក​ លើ​ YouTube និង​រម្លឹក​ Fan ​កុំ​ភ្លេច​ចុច​ Like និង​ Share ទៀត។

គ្រាន់​តែ​បាន​ឃើញ​ហើយ​ បណ្ដា​អ្នក​គាំទ្រ​ Mario មិន​តិច​ទេ​ សប្បាយ​រីករាយ​ឡើង​វិញ​ ព្រោះ​ដឹង​ថា​ពេល​នេះ​តារា​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​ គ្មាន​បញ្ហា​អ្វី ហើយ​ខ្លះទៀត​ក៏​ហួសចិត្តទោជាអស់សំណើច ពេល​ឃើញ​ Mario បង្ហោះរូប និង​សំណេរបែប​អត់ខ្វល់​នឹងព័ត៌មានអកុសលនោះ៕

ប្រភព៖ tvpoolonline ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់