- 2018-12-26 08:26:01
- ព័ត៌មាន
តារា SM និង JYP នឹងរួមគ្នាសម្ដែងជាពិសេសរួមគ្នាលើឆាក KBS Gayo Daechukje
- 2018-12-26 08:26:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា SM និង JYP នឹងរួមគ្នាសម្ដែងជាពិសេសរួមគ្នាលើឆាក KBS Gayo Daechukje
ចន្លោះមិនឃើញ
កម្មវិធីប្រគំតន្ត្រីមួយទៀតរបស់កូរ៉េ នឹងលេចរូបរាងនៅប៉ុន្មានថ្ងៃខាងមុខ ក្រោយបង្ហាញឈ្មោះអ្នកចូលរួមសម្ដែង ព្រមទាំងពិធីករ ពិធីការិនីសម្រាប់ព្រឹត្តិការណ៍ពិសេសនោះផង។
ផ្អែកតាមព័ត៌មានដែលបានបង្ហាញនាពេលកន្លងមក តារាៗជាច្រើនក្រុម/នាក់ នឹងបង្ហាញមុខជុំគ្នាជាពិសេសលើឆាកប្រគំតន្ត្រី KBS Gayo Dae Chukje ឆ្នាំ ២០១៨។ ក្នុងនោះក៏មានសេចក្ដីរាយការណ៍មកថា កម្មវិធីនេះ នឹងមានឈុតឆាកសម្ដែងពិសេសដ៏កម្រមួយរួមគ្នារវាង តារាផលិតកម្ម JYP និង SM។
គ្រាន់តែបានដឹងភ្លាម អ្នកគាំទ្រទាយទុកមុនថា ការសហការគ្នាលើកនេះ អាចមាន EXO, GOT7, Red Velvet, TWICE, NCT 127, DJ Hyo, Day6 ក៏ដូចជា Stray Kids ជាដើម ដែលមានភាគរយអាចសម្ដែងរួមគ្នាច្រើនជាងគេ។
“Gayo Daechukje” ឆ្នាំ ២០១៨ របស់ទួរទស្សន៍ KBS នឹងចាប់ផ្ដើមកម្មវិធីរបស់ខ្លួន នៅថ្ងៃទី ២៨ ខែធ្នូ វេលាម៉ោង ៨:៣០នាទី (ម៉ោងនៅកូរ៉េ) ដូចនេះសូមកុំភ្លេចរង់ចាំទស្សនា៕