• 2018-12-27 06:32:24
  • ចម្រៀង

ឈប់រង់ចាំយូរ! ពេលនេះបានទស្សនាបទ «ច្រណែន» ច្រៀងដោយ Vi70 ជា MV ហើយ

  • 2018-12-27 06:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ «ច្រណែន» ដែលប្រិយមិត្តទន្ទឹងរង់ចាំទស្សនាជាវីដេអូ ពេលនេះចេញផ្សាយហើយ ផលិតដោយ Klap YaHandz ច្រៀងដោយ Vi70 បង្កប់រសជាតិជីវិត និងអត្ថន័យវីដេអូវិញស្មានដល់។

«ច្រណែន» បានបញ្ជាក់អត្ថន័យនៃការបាត់បង់ដែលមិនអាចត្រឡប់មកវិញ វិប្បដិសារី និងការទទួលស្គាល់ការពិត នាំដំណើរជីវិតឈានទៅរកភពថ្មី។ អត្ថន័យចម្រៀងថ្មីនេះពិតជា​ចាក់ដោត​ និង​ជា​រសជាតិ​ថ្មី​មួយ​ទៀត។

គួរបញ្ជាក់ថា វីដេអូចម្រៀង ឬ MV បទ «ច្រណែន» របស់ Vi70 ក្រៅតែពីរោះរណ្តំចិត្ត វាជាទស្សនីយភាពមួយដ៏មានអត្ថន័យ ដែលជាស្នាដៃដឹកនាំសម្ដែងដោយ ផលិតករភាពយន្តវ័យក្មេង ​នេត​ ឥន្ទន​រា​សុទ្ធី​ដេ្ឋព​ ម្ចាស់ពានរង្វាន់ភាពយន្តឆ្នើម ឆ្នាំ ២០១៧ ពីមហោស្រពភាពយន្តខ្លីចតុមុខ។

ចង់ដឹងថាបទ «ច្រណែន» នេះមានទស្សនីយភាព អត្ថន័យជ្រាលជ្រៅប៉ុនណា តោះទស្សនាបទនេះខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់