• 2018-12-27 04:53:12
  • ព័ត៌មាន

ក្រោយ​ត្រឡប់​ពី​កាណាដា នៅ ស៊ីនឿន បាន​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ស្រស់​ស្អាត​ម្នាក់​ហើយ!

  • 2018-12-27 04:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក នៅ ស៊ីនឿន បាន​បង្ហាញ​មុខ​នៅ​ស្រុក​ខ្មែរ​ក្រឡឺម ក្រោយ​ត្រឡប់​ពី​ការ​សម្ដែង​នៅ​ប្រទេស​កាណាដា​ពី​ដើម​ខែ។ រឹត​តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល គឺ​នៅ​ព្រឹក​នេះ លោក​បាន​ចូល​រោង​ភ្ជាប់​ពាក្យ​ត្រៀម​លា​ភាព​នៅ​លីវ​ហើយ។

តាម​រូបភាព​នានា​ដែល​ចែកចាយ​ដោយ​មិត្ត​រួម​អាជីព​លើ​បណ្ដាញ​សង្គម អនាគត​ភរិយា​របស់​តារា​ចម្រៀង​ហង្សមាស គឺ​ជា​នារី​ស្រស់​សោភា​មួយ​រូប និង​ជា​អាណិកជន​ខ្មែរ​រស់​នៅសហរដ្ឋ​អាមេរិក​ផង។ យ៉ាង​ណា ឈ្មោះ​គូ​ដណ្ដឹង​របស់​លោក មិន​ទាន់​ត្រូវ​បើក​ទូលាយ​នៅ​ឡើយ។ ប៉ុន្តែ​លោក​បង្ហើប​ថា ពួក​គេ​គ្រោង​រៀបការ​ឆ្នាំ​ក្រោយ​នេះ​ហើយ។

នៅ​កម្មវិធី​ភ្ជាប់​ពាក្យ​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​ព្រៃវែង ធ្វើ​នៅ​ព្រឹក​មិញ​នេះ គេ​ឃើញ​មាន​មិត្ត​សិល្បៈ​មួយ​ចំនួន​បាន​ទៅ​ចូល​រួម និង​សម្ដែង​ការ​អបអរ​សាទរ​គូ​ស្នេហ៍​ទាំង​ពីរ​ផង ក្នុង​នោះ​មាន សុគន្ធ និសា សុខ សីឡាលីន និង​កៅ សីហា ជា​ដើម៕

រូបភាព៖ កៅ សីហា និង​ Eco vak song

អត្ថបទ៖ ទារិកា

មតិយោបល់