• 2018-12-27 08:22:30
  • ព័ត៌មាន

ទី​បំផុត ចេញ​លទ្ធផល​បឋម​ពី​ជំនួប​ដោះស្រាយ​គ្នា​រវាង​ភាគី បូព្រឹក្ស និង​អ្នក​បង្ក​ព្រឹកមិញ​ហើយ

  • 2018-12-27 08:22:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តការ​ឈាន​ទៅ​ដល់​ដំណោះ​ស្រាយ​ជម្លោះ​រវាង ទេព បូព្រឹក្ស និង​ជន​បង្ក លើ​ករណី​តារា​ចម្រៀង​រង​ការ​ប្រមាថ​កាល​ពី​យប់​ថ្ងៃ ២៥ ធ្នូ នោះ បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ម្សិលមិញ និង​បន្ត​រហូត​មក​ដល់​រសៀល​ថ្ងៃ​នេះ​ប៉ុណ្ណោះ ដោយ​ចេញ​លទ្ធផល​ជំហាន​ដំបូង​ហើយ។

ជន​សង្ស័យ ឆេង រស្មី និង​ភាគី​តារាចម្រៀង

តាម​លោក ហេង ឡុង ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រ​ចិត្ត និង​ជា​អ្នក​សម្របសម្រួល​ជំនួប​ដោះ​ស្រាយ​គ្នា​នៅ​ព្រឹកមិញ​នេះ បាន​ឲ្យ​ដឹង​ថា ក្រោយ​ចរចា​ភាគី​បង្ក​ឈ្មោះ ឆេង រស្មី បាន​សារភាព​ថា ខ្លួន​បាន​រង​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង មុន​ពេល​ធ្វើ​សកម្មភាព ជះ និង​គប់​កំប៉ុង​ស្រាបៀ​ទៅ​លើ ទេព បូព្រឹក្ស។

យ៉ាង​ណា​ក៏​ដោយ មិន​មាន​របាយការណ៍​ឆ្លើយ​តប​ទៅ​នឹង​ចម្លើយ​របស់​ភាគី​ម្ខាង​ទៀត​នេះ យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​អ្នក​សម្រប​សម្រួល បញ្ជាក់​ថា ភាគី ទេព បូព្រឹក្ស បាន​ទាមទារ​៣​លក្ខខណ្ឌ​គឺ ទី​១ តម្រូវ​ឲ្យ​ភាគី​បង្ក​ធ្វើ​សន្និសីទ​សារព័ត៌មាន​សុំ​ទោស​នាង​ជា​សាធារណៈ។ យ៉ាង​ណា នេះ​មិន​មាន​ពាក់​ព័ន្ធ​នឹង​បណ្ដឹង​រដ្ឋប្បវេណី​ដែល​នាង​ប្ដឹង​តាំង​ពី​ម្សិលមិញ​ទាមទារ​សំណង ១០ម៉ឺន​ដុល្លារ ដែល​ជា​លក្ខខណ្ឌ​ទី​២​នោះ​ទេ។

រូបភាព៖ ហ្វេសប៊ុិក ហេង ឡុង

ដោយ​ឡែក​ទី៣ គឺ​តម្រូវ​ឲ្យ​ធ្វើ​កិច្ច​សន្យា​ចំពោះ​មុខ​អាជ្ញាធរ មិន​ឲ្យ​មាន​គំនុំ​គុំ​គួន​សង​សឹក​គ្នា​នោះ​ទេ។ ទាំង​៣នាក់​លក្ខខណ្ឌ​ដែល​ត្រូវ​ស្នើ​ឡើង​ដោយ​ភាគី​តារា​ចម្រៀង មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នោះ​ទេ។ លោក ហេង ឡុង បញ្ជាក់​ថា ភាគី​ជន​បង្ក​សុំ​ដក​ឃ្លា​ទៅ​ពិចារណា​សិន។ កាល​បរិច្ឆេទ ភាគី​ទាំង​ពីរ​នឹង​ត្រូវ​មក​ជួប​ដោះ​ស្រាយ​គ្នា​បន្ត នៅ​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​នោះ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់