• 2018-12-28 04:30:30
  • ព័ត៌មាន

កាយវិការ Jimin និង​ Suho ធ្វើចំពោះ​គ្នា មានន័យ​បំផុត​អាចបន្សាបជម្លោះ Fan ទាំងសង្ខាងបាន

  • 2018-12-28 04:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​ថ្មីៗ EXO និង​ BTS សុទ្ធ​តែ​បាន​ឡើង​សម្ដែង​ក្នុង​កម្មវិធី​ SBS Gayo Daejun ឆ្នាំ ២០១៨​ កាល​ពី​ថ្ងៃទី​ ២៥ ខែ​ធ្នូ។

ក្រុម​ទាំង​ ២​ បាន​នាំ​អារម្មណ៍​អ្នក​គាំទ្រ​ ក៏​ដូចជា​អ្នក​ទស្សនា​ជា​ច្រើន​រីករាយ​ជាមួយ​នឹង​ការ​សម្ដែង ពិសេស​ពេល​ក្រុម​នីមួយៗ​ជុំគ្នា លើ​ឆាក​ពេល​ចប់​កម្មវិធី។ នៅពេល​នោះ​ ឃើញ​ថា​ Jimin បាន​ឈរ​នៅ​ពីមុខ ស្របពេល​ Suho កំពុង​ឈរ​នៅ​ពីក្រោយ​ក្នុង​ក្រុម​របស់​ខ្លួនម្នាក់ៗ។

ពេល​ Jimin ក្រឡេក​ឃើញ​ Suho ភ្លាម លោក​ក៏​ស្ទុះ​ទៅ​ឱន​គោរពរៀមច្បង​ យ៉ាង​លឿន​នៅ​ពេល​នោះ ហើយ​អ្នក​ទាំង​ ២​ក៏​បាន​គោរព​គ្នា​ទៅ​វិញទៅមក និង​ចាប់​ដៃគ្នាដោយ​ក្ដី​រាប់អាន។

ទស្សនាវីដេអូដូចតទៅ៖

យ៉ាង​ណា​មិញ​ ទិះ​បី​កន្លងមក​ មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ឌឺដង​ផ្លែផ្កា ចំពោះ​ជោគជ័យ​របស់​ក្រុម​ទាំង​សង្ខាង​ ប៉ុន្តែ​ការពិត​នៅតែ​ជា​ការពិត​ ពោល​គឺ​ទាំង​​សមាជិក​ក្រុម BTS និង​ EXO តែង​ផ្ដល់​ការ​ស្រឡាញ់​រាប់អាន​គ្នា​ជានិច្ច។ ម្យ៉ាង​តាម​រយៈ​កាយវិការ​នៃ​ការ​គោរព​ទាំង​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ បញ្ចប់​ភាព​ខឹង​សម្បារ​ចំពោះ​គ្នា​ទៅ​វិញទៅ​មកដែរ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់