• 2018-12-29 02:30:00
  • ជីវិតតារា

ចែកផ្លូវដើររៀងខ្លួន​មែន តែពិធីការីនី​៣រូបនេះ ​​បន្តធ្វើរឿងនេះដាក់អតីតស្វាមីទៀត

  • 2018-12-29 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​ទោះ​ចែក​ផ្លូវ​គ្នា​ដើរ​ ស្វែង​រក​សុភមង្គល​រៀង​ៗ​ខ្លួន​​យ៉ាង​ណា​ក៏​ដោយ​ តែ​តារា​ស្រី​​ខាង​ក្រោម ​និង​អតីត​ស្វាមី ​នៅ​តែ​រាប់​អាន​គ្នា ​ដូច​បង​ប្អូន ​​ដោយ​មិន​ខឹង​សម្បារ​ ធ្វើ​មុខ​កាច​ដាក់​គ្នា​នោះ​ទេ។ ​ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ ​ទស្សនិកជន​ជា​ច្រើន​សរសើរ​ចំពោះ​ទឹក​ចិត្ត ​នៅ​តែ​ស្រលាញ់​រាប់​អាន​គ្នា​ ​បើ​ទោះ​ពួក​គេ​លែង​មាន​ឈ្មោះ​ជា​ប្ដី​ប្រពន្ធ ​ទៀត​ក៏​ដោយ។

ស៊ឹម សូ​លី​កា

​​​​ថ្វី​ត្បិត​បច្ចុបន្ន ​ពិធីការីនី​​សម្រស់​ចាំ​ រូប​នេះ ​បាន​លែង​លះ​ជាមួយ​ស្វាមី​រួច​ទៅ​ហើយ ​តែ​ទំនាក់​ទំ​នង​អ្នក​ទាំង​ពីរ​នៅ​តែ​ល្អ​​ដាក់​គ្នា គួរ​ឲ្យ​សរសើរ។ ​ជាក់​ស្ដែង​ ​ក្នុង​ថ្ងៃ​កូន​ស្រី​បណ្ដូល​ចិត្ត​របស់​ ​គូ​ស្នេហ៍ ​លោក ​អេង ​រីទ្ធី ​​ទើប​ទទួល​បាន​មេដាយ​កម្រិត​អន្តរជាតិ​​ពី​ប្រទេស​អូស្ត្រាលី ​គេ​ឃើញ​វត្តមាន​ អតីត​ស្វាមី​ ​រួម​ទាំង​ អ្នក​នាង ​សូ​លី​កា ​និង​លោក ​រិទ្ធី ​​ឈរ​ថត​រូប​ជា​មួយ​គ្នា​ យ៉ាង​ស្និទ្ធ​ស្នាល។ ចំណែក​កូន​ស្រី​វិញ ​ក៏​បង្ហាញ​ពី​ភាព​នឹក​រលឹក ​​ចំពោះ​ឪពុក ​របស់​​ខ្លួន​ យ៉ាង​មាន​ក្តី​សុខ​ផង​ដែរ។

ស៊ឹម សូលីកា និងអតីតស្វាមី

​គង់ ​សុ​ជាតិ

​ពិធីការីនី​រូប​នេះ ​បាន​លែង​លះ​ជា​មួយ​លោក ម៉ៅ សារភាព​អស់​ជា​ច្រើន​ឆ្នាំ ថែម​ទាំង​បាន​រៀប​ការ​ជា​ថ្មី​ជាមួយ ​លោក ជា វិបុល​ផង​ដែរ។ ​តែ​ទំនាក់​ទំនង​រវាង​អតីត​ស្វាមី​វិញ នៅ​តែ​ល្អ​​គួរ​ឲ្យ​សរសើរ ហើយ​លោក​វិបុល និង​លោក សារភាព ​វិញ ​ក៏​រាប់​អាន​គ្នា​ដោយ​ភាព​ស្និទ្ធស្នាល​ផង​ដែរ។

គង់ សុជាតិ និងអតីតស្វាមី

​សុខ សោម៉ាវត្តី

​បាន​លែង​លះ​​គ្នា​ជាមួយ​លោក ទូច ​ណារ៉ា ​ដោយ​បន្សល់​កូន​ស្រី​​ម្នាក់ ​អ្នក​នាង ​សោម៉ាវត្តី ​នៅ​តែ​រក្សា​ចំណង​រាប់​អាន​គ្នា ​ដោយ​មិន​ប្រែ​ប្រួល​។ ​គេ​តែង​សង្កេត​ឃើញ ​​អតីត Freshie Girl បង្ហាញ​ពី​ការ​រាប់​អាន​គ្នា​ មិន​តែ​អតីត​ស្វាមី​នោះ​ទេ ​សូម្បី​សាច់​ញាតិ​ខាង​លោក ​ទូច ​ណារ៉ា ​ក៏​ពិធីការីនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បា​យ័ន​​នៅ​តែ​ស្និទ្ធ​ស្នាល​ជ​ជាមួយ ​ផង​ដែរ៕​​​​​

សុខ សោម៉ាវត្តី និងអតីតស្វាមី ព្រមទាំងគ្រួសារ

អត្ថបទ៖ លឹម សុនា

មតិយោបល់