• 2018-12-29 04:25:00
  • ស្ទីលតារា

ទើប​តែ​៥​ឆ្នាំ​សោះ​កូន​ស្រី Kim Kardashian ថត​ឈរ​កាច់​រាង​អត់​ចាញ់​ក្រមុំ

  • 2018-12-29 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ក្នុង​កម្មវិធី​ជប់​លៀង​បុណ្យ​គ្រីសម៉ាស​​ ក្រុម​គ្រួសារ​របស់ Kim Kardahshian និង Kayne West ទាំង​៥​រូប​បាន​ថត​រូប​ជាមួយ​គ្នា​យ៉ាង​ច្រើន​សន្លឹក​ដើម្បី​ទុក​ជា​អនុស្សាវរីយ។ ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​នៅ​ក្នុង​រូប​ថត​ទាំង​អស់ អ្នក​ដែល​ត្រូវ​គេ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​កូន​ទី​១​របស់​តារា​ទាំង​ពីរ​ ឈ្មោះ North West។

នៅ​ក្នុង​រូប​ថត​នេះ North West កាច់​រាង​មើល​តែ​ធំ​ដឹង​ក្ដី​អីចឹង ប៉ុន្តែ​នាង​ទើប​តែ​មាន​អាយុ​៥​ឆ្នាំ​តែ​ប៉ុណ្ណោះ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​បង្ហាញ​អារម្មណ៍​ពី​អកប្បកិរយា​របស់​ North ថា​នេះ​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ព្រោះ​នាង​ធំ​ឡើង​ជាមួយ​ឪពុក​ម្ដាយ​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​បែប​នេះ។

ចំណុច​សំខាន់​មួយ​ទៀត​នោះ​គឺ ដោយ​សារ​តែ​ម្ដាយ​និង​ម្ដាយ​មីង​របស់​ North គឺ Kendall Jenner សុទ្ធ​តែ​ជា​តារា​ម៉ូដែល​អីចឹង​មិន​មែន​ជា​ការ​លំបាក​នោះ​ទេ។

តោះ​! មក​មើល​រូប​ភាព​ទាំង​អស់​គ្នា!

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់