• 2018-12-31 05:08:28
  • ព័ត៌មាន

បទនិពន្ធថ្មី ១០បទល្អបំផុតពី «ស្នាដៃកូនខ្មែរសម្រាប់មាស សុខសោភា» ចេញម្តងមួយៗហើយ

  • 2018-12-31 05:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ទី ២៩ ធ្នូ កន្លង​ទៅ​នេះ តារា​ចម្រៀង​ មាស សុខ​សោភា​បាន​លើក​គ្នា​មួយ​ក្រុម​ធំ​ឡើង​ឆាក​កម្មវិធី រាត្រី​កំសាន្ត​នៃ​ស្ថានីយ​ទូរទស្សន៍ CTN​ ដែល​ពួក​គេ​ទាំង​នោះ​គឺ​ជា​បេក្ខជន ១០​រូប​ចុង​ក្រោយ​នៃ​កម្មវិធី​ថ្មី​មួយ​ដែល​បង្កើត​ឡើង​ដោយ​កញ្ញា​ផ្ទាល់ ឈ្មោះ​ថា ​​​"ស្នា​ដៃ​កូន​ខ្មែរ​សម្រាប់​មាស​ សុខ​សោភា”។

ក្នុងកិច្ច​សម្ភាសន៍​នាឱកាសនោះ​ កញ្ញា មាស សុខសោភា ​បាន​បញ្ជាក់​ថា នេះ​ជា​កម្មវិធី​ប្រកួត​ប្រជែង​ស្នា​ដៃ​តែង​និពន្ធ​ដែល​កញ្ញា​ដឹក​នាំ​បង្កើត​ឡើង​ជាមួយ​ក្រុម​ការងារ​ផ្ទាល់​ខ្លួន​របស់​កញ្ញា​ ដោយ​មាន​ការ​សហការ​ឧបត្ថម្ភ​ដោយ ទឹក​ភេសជ្ជៈ​ជំនួយ​​សម្រស់ និង​សុខភាព OLATTE ហើយ​មក​ដល់​ពេល​នេះ​កម្មវិធី​បាន​រក​ឃើញ​បទ​ចម្រៀង ១០​បទ​ដែល​ល្អ​បំផុត​ហើយ​ ក្នុង​ចំណោម ២០០​បទ​ដែល​ទទួល​បាន​ពី​បេក្ខជន​កូន​ខ្មែរ​។

បទ​ចម្រៀង​ថ្មី​ចម្រាញ់​យក​មក​ទាំង ១០បទ​កំពុង​តែ​បង្ហាញ​ជូន​ទស្សនិកជន​ម្តង​មួយ​ៗ តាមរយៈ​ទូរទស្សន៍ CTN​ ជា​រៀង​រាល់​ថ្ងៃ​ចន្ទ​ ដល់​សុក្រ​ ដែល​ចាក់​ផ្សាយ​ចំនួន​ពីរ​លើក​ក្នុង​មួយ​ថ្ងៃ។ លើក​ទី​១ នៅ​ម៉ោង ៦:៥០ - ៧ និង​លើក​ទី​២ ម៉ោង​ ២២ – ២២:១០ ​ហើយ​ក៏​មាន​ការ​បង្ហោះ​សា​ជា​ថ្មី​ នៅហ្វេស​ប៊ុក​របស់​កញ្ញា MeasSoksopheaOfficial ក៏ដូចជាហ្វេសប៊ុកផេក នៃ​កម្មវិធី​ដែរ ស្នាដៃកូនខ្មែរ

«គោលបំណង ៣​សំខាន់​ក្នុង​ការ​បង្កើត​កម្មវិធី​នេះ​​ឡើង គឺ ទី​១​ ដើម្បី​​គាំទ្រ​ស្នា​ដៃ​តែង​និពន្ធ​ថ្មី លើក​ទឹក​ចិត្ត និង​ផ្តល់​ឱកាស​ឲ្យ​អ្នក​និពន្ធ​ខ្មែរ, ទី២​ គឺ​ចង់​បង្ហាញ​ថា​កូន​ខ្មែរ​អាច​ធ្វើ​បាន​ ទាំង​ការ​ដឹក​នាំ​កម្មវិធី​ថ្មី​ដែល​មិន​ទិញ​ពី​គេ និង​ការ​តែង​និពន្ធ​បទ​ថ្មី​ដែល​មិន​ចម្លង​ពី​បរទេស ,ទី៣​ គឺ​ការ​បង្កើត និង​ស្វែង​រក​ចំណី​អារម្មណ៍​ប្លែក​ថ្មី​មួយ​ទៀត​សម្រាប់​ទស្សនិកជនខ្មែរយើង​»។ កញ្ញា​បញ្ជាក់។​

ដោយ​ហេតុ​ថា​កម្មវិធី​នេះ វា​កម្មវិធី​ថ្មី ដូច្នេះ​កញ្ញា និង​ក្រុម​ការងារ​ពិត​ជា​មាន​ផល​លំបាក​ជា​ច្រើន​ ដោយ​កញ្ញា​ពោល​ពាក្យ​មួយ​ឃ្លា​ថា​"ការ​គិត​ថា​ស្រួល តែ​ដល់​ធ្វើ​គឺ​ពិបាក" ហើយ​កញ្ញា​ក៏​អរគុណ​ជា​ខ្លាំង​ដល់ OLATTE ដែល​បាន​គាំទ្រ​កម្មវិធី​នេះ សង្ឃឹម​ថា​កម្មវិធី​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​​ក្នុង​ការ​បោះឆ្នោត​គាំទ្រ​បេក្ខជន​នៅ​វគ្គ​បន្ទាប់ និង​ការ​ចូលរួម​ចំនែក​រិះគន់​ដើម្បី​ស្ថាបនា​ទៅ​លើ​កំហុស​ដោយ​អចេតនា​ណា​មួយ​របស់​កម្មវិធី៕

តោះ! មើល​កិច្ច​សម្ភាសន៍​កញ្ញា មាស សុខសោភា និង​បេក្ខជន​ខ្លាំង​ទាំង ១០ ពី​ការ​ប្រកួត «ស្នា​ដៃ​កូន​ខ្មែរ​» ក្នុង​កម្មវិធី ត្រី​កំសាន្ត​របស់ CTN ៖

ដោយ៖​ ដេត លីដា

មតិយោបល់