• 2019-01-01 07:53:00
  • ព័ត៌មាន

​ខួបកំណើតឆ្នាំនេះ សូដា នីតាត្រូវមិត្តសិល្បៈ Surprise ច្រើនដងរំភើបនិយាយមិនចេញ

  • 2019-01-01 07:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី១ ខែ​មករា ​ថ្ងៃ​នេះ ​ជា​ខួប​កំណើត​របស់​តារា​សម្ដែង សូ​ដា នី​តា ដោយ​មាន​មិត្តភ័ក្ដិ​រួម​សិល្បៈ​ជា​ច្រើន​​ជូន​ពរ​ ធ្វើ​ឲ្យ​​តារា​ស្រី ​រាង​ខ្ពស់​ស្រលះ​រូប​នេះ ​រំភើប​យ៉ាង​ខ្លាំង។

​​​តួ​អង្គ​ក្នុង​រឿង "​តួ​គេ​ ខ្ញុំ​សម្ដែង​" ​ត្រូវ​មិត្ត​រួម​អាជីព​ Surprise ​ជា​ច្រើន​តង់ ​តាំង​ពី​ពេល ទើប​ Countdown ​ឆ្នាំ​ចាស់ ចូល​ឆ្នាំ​ថ្មី​ នៅ​វិមាន​ឈ្នះ ​ឈ្នះ ម្ល៉េះ ។ លើស​ពី​នោះ អ្នក​ស្រលាញ់​រាប់​អាន​តារា​រូប​នេះ​ជា​ច្រើន ​ក៏​បាន​រៀប​ចំ​នំ​ខូប​ Surprise ជា​បន្ត​បន្ទាប់​ដល់​តារា​ស្រី សូ​ដា នីតា ​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​រំភើប រក​ពាក្យ​អ្វី​មក​ថ្លែង​ស្ទើរ​មិន​បាន។

​​​នៅ​លើ​បណ្ដាញ​សង្គម ​នីតា ​បាន​ជូន​ពរ​ខ្លួន​ឯង​ថា៖ "រីករាយ​ថ្ងៃ​ខួប​កំណើត​ពិត​ប្រាកដ ០១.០១.២០១៩ ។ អរគុណ​បង​ប្អូន​ដែល​បាន​ធ្វើ​ខួប​អោយ Surprise birthday អោយ​ខ្ញុំ​ជា​បន្ត​បន្ទាប់ រីករាយ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩ ។ សូម​ជូន​ពរ​បង​ប្អូន​សុខ​ភាព​ល្អ ជោគ​ជ័យ​ក្នុង​ជីវិត ស្គាល់​តែ​សុខ និង រីក​រាយ​ពិត មាន​សុភមង្គល​ពិត ក្នុង​ក្រុម​គ្រួសារ ។ នី​តា​ចង់​ប្រាប់​ថា នី​តា ស្រលាញ់​បង​ៗ​ខ្លាំង​ណាស់ អរគុណ សម្រាប់​ទឹក​ចិត្ត​ដែល​អោយ​មក​ខ្ញុំ មិន​អាច​កាត់​ថ្លៃ​បាន"៕

អត្ថបទ៖ លឹម សុនា

មតិយោបល់