• 2019-01-01 08:23:21
  • ព័ត៌មាន

រឿង Jennie មិនទាន់ស្ងាត់ផង ឥឡូវចេញ​ព័ត៌មានធ្លាយវីដេអូតារាប្រុសរបស់ YG ថើបគ្នាទៀត

  • 2019-01-01 08:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ទី​ ០១ ខែធ្នូ​នេះ​ ព័ត៌មាន​ស្នេហា​របស់​ Kai និង​ Jennie ពិត​ជា​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជា​ច្រើន​ផ្ដោត​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ស្រប​ពេល​ពួកគេ​ទាំង​ ២​សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ផលិតកម្ម​យក្ស​របស់​កូរ៉េគឺ SM និង​ YG។ ដោយឡែក​ពេល​នេះ​ ស្រាប់​តែ​ផ្ទុះ​ព័ត៌មាន​មួយ​ទៀតទាក់​ទង​នឹង​តារា​ ២នាក់​របស់​ផលិតកម្ម YG ដែរ គឺ​ Jinhwan (ក្រុម iKON) និង​ Jinwoo (ក្រុម WINNER)។

អ្នក​ទាំង​ ២​ត្រូវ​បាន​គេ​ចាប់​បាន​ថា​បាន​ថើប​គ្នា ក្នុង​សភាព​ស្រវឹង​នៅ​បារ​មួយ​កន្លែង​ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​នាក់​នៅ​ជុំវិញ។ ទោះ​បី​មិនទាន់​មាន​ការ​បញ្ជាក់ច្បាស់​ប្រាកដ​ថា​ជា​ តារា​ប្រុស​ទាំង​ ២​នាក់​ខាង​លើ ប៉ុន្តែ​គ្មាន​អ្វី​អាច​ជួយ​បាន​ទេ​ ព្រោះ​ថា​សន្ទុះ​ក្នុង​ការ​ចែក​ចាយ​វីដេអូ និង​រូបភាព​នោះ​ពិត​ជា​សុសសាយ​ពេញ​អ៊ីនធឺណិត​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​បំផុត។

ទោះ​ជា​យ៉ាង​ណា​ អ្នក​គាំទ្រ​មួយ​ចំនួន​ទៀត​ ក៏​បាន​បញ្ជាក់​អះអាង​ដែរ​ថា​ ឃ្លីប​វីដេអូ​នេះ​បាន​លេច​ធ្លាយ​ប៉ុន្មាន​ថ្ងៃ​មុន​មក​ម្ល៉េះ​ ហើយ​ការ​ពិត​ អ្នក​ទាំង​ ២គ្រាន់​តែ​យក​មុខ​ឱនដាក់​គ្នា​ និង​បែប​លេង​សើច​ផង​ប៉ុណ្ណោះ​ មិនមែន​ថើបគ្នា​ឡើយ។

សូម​បញ្ជាក់​ផងដែរ​ថា​ Jinwoo និង​ Jinhwan គឺ​ជា​មិត្តរួម​ផលិតកម្ម​ល្អ​នឹង​គ្នា ដែល​រាប់អាន​គ្នា​ខ្លាំង​តាំង​ពី​មុន​ចូល​សិល្បៈ​ម្ល៉េះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់