• 2019-01-02 02:51:35
  • ព័ត៌មាន

ទីបំផុត ស្នាមសាក់ដ៏អាថ៌កំបាំងលើផ្ទៃមុខ Justin ត្រូវបានបង្ហាញ

  • 2019-01-02 02:51:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាម​សាក់​ដ៏​អាថ៌កំបាំង​លើ​ផ្ទៃមុខ​របស់​តារា​ចម្រៀង Justin Bieber ទី​បំផុត ត្រូវ​បាន​បង្ហាញ ក្រោយ​តារា​ប្រុស​រូប​នេះ​ព្យាយាម​លាក់​បាំង​ពី​អ្នក​គាំទ្រ​រាប់​ខែ​កន្លង​មក​នេះ។

ស្នាម​សាក់​លើ​ផ្ទៃ​មុខ ដែល​លេច​ចេញ​ជា​ពាក្យ​ថា "grace” មាន​ទីតាំង​ស្ថិត​នៅ​លើ​ចិញ្ចើម​ខាង​ស្ដាំ​របស់​លោក។ រូប​នេះ​ដែរ ត្រូវ​បាន​សាក់​ដោយ​អ្នក​ជំនាញ​ចាក់​សាក់​ឲ្យ​តារា​ល្បី​ៗ លោក Jonboy។ លោក​ធ្លាប់​បាន​បង្ហើប​ពី​ការងារ​របស់​លោក​មួយ​នេះ​កន្លង​ទៅ នៅ​ពេល​លោក​បង្ហោះ​រូប​របស់ Justin Bieber និង​ភរិយា​ Hailey Bieber អម​ជាមួយ​នឹង​ពាក្យ​សរសេរ​ថា "Style&Grace”។ ជាមួយ​គ្នា​នេះ​ដែរ រូប​សាក់​ស៊ី​គ្នា​របស់​តារា​ម៉ូដែល Hailey Bieber នៅ​មិន​ទាន់​បាន​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​គាំទ្រ​ប្រាកដ​ក្នុង​ចិត្ត​រួច​ទៅ​ហើយ ថា​រូប​នោះ​សរសេរ​ថា "Style”។

ក្នុង​រូបភាព​ស្នាម​សាក់​ថ្មី​ដែល​ទម្លាយ​លើ​បណ្ដាញ​សង្គម​ Instagramដោយ អ្នក​ជំនាញ​សាក់​រូប​នេះ បាន​សរសេរ​ពាក្យ​ពេចន៍​មួយ​ចំនួន​ខាង​ក្រោម​នោះ​ថា៖ "ឆ្នាំ ២០១៨ ជា​ឆ្នាំ​ដែល​មាន​ការងារ​ច្រើន​​សម្រាប់​ខ្ញុំ។ ទាំង​ការ​ចាក់​សាក់ និង​ការងារ​ក្នុង​ផ្លូវ​អារម្មណ៍​ដែល​ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​នឹង​មិន​ត្រូវ​ប្រឈម​មុខ។............អរគុណ​ចំពោះ​អតិថិជន​របស់​ខ្ញុំ​ដែល​មួយ​ចំនួន​បាន​ក្លាយ​ជា​មិត្ត​ល្អ​របស់​ខ្ញុំ។ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា! ក្ដី​អនុគ្រោះ​របស់​ព្រះ​ជា​ម្ចាស់ គឺ​គ្រប់គ្រាន់​សម្រាប់​ភាព​ទន់​ខ្សោយ​របស់​យើង ហើយ​ដោយ​ក្ដី​ស្រឡាញ់​របស់​ព្រះ​នេះ​ហើយ ធ្វើ​ឲ្យ​ពួក​យើង​នៅ​ទីនេះ​សម្រាប់​ឆ្នាំ ២០១៩!៕

ប្រភព៖ Dailymail | Metro ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់