• 2019-01-03 06:08:00
  • ព័ត៌មាន

រូបភាពបង្កប់អត្ថន័យជ្រាលជ្រៅ គូរដោយវិចិត្រករខ្មែរ វ័យក្មេង យី កក្កដា

  • 2019-01-03 06:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករគំនូរសហសម័យវ័យក្មេង យី កក្កដា បានបង្ហាញស្នាដៃគំនូរដ៏វិចិត្រមួយផ្ទាំង ដោយប្រើប្រាស់ពេលវេលា ក្នុងពេលឈប់សម្រាកព្យាបាលជំងឺនៅផ្ទះ។

រូបភាព លោក យី កក្កដា ពេលគូរគំនូរ

ដោយសារការគូរគំនូរត្រូវការគិត និងបានឆ្លងកាត់ការងារដ៏លំបាកមួយចុងខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយការប្រើប្រាស់ពេលវេលាទាំងហាលភ្លៀង និងក្តៅគូរគំនូរតាមជញ្ជាំងតាមកន្លែងផ្សេងៗ ក្នុងទីក្រុងភ្នំពេញ រយៈពេលជិត ១០ ថ្ងៃ បានធ្វើឱ្យយុវសិល្បករ វិចិត្រករវ័យក្មេងម្នាក់នេះធ្លាក់ខ្លួនឈឺធ្ងន់ នឹងត្រូវសម្រាកនៅផ្ទះជិតមួយខែមកហើយ។ នេះបើតាមការរៀបរាប់របស់ យី កក្តដា។

រូបភាពគំនូររបស់ យី កក្កដា

ទោះជាយ៉ាងណា យុវជនវ័យ ២៣ ឆ្នាំ រូបនេះមិនអាចនៅស្ងៀមបាន ក៏សញ្ជឹងគិត រួចក៏ផាត់ព័ណ៌ គូរគំនូរដ៏មានអត្ថន័យរៀបរាប់ពីអតីតកាល និងបច្ចុប្បន្ន ដែលជាការរំឮកឡើងវិញពីភាពស្រស់ស្អាតនៃអតីតកាល ឆ្លុះនឹងភាពបែកបាកក្នុងពេលបច្ចុប្បន្ន។ ជាក់ស្តែងគំនូររបស់វិចិត្រករ វ័យក្មេងរូបនេះ ពោរពេញដោយទស្សនៈ ភាពច្នៃប្រឌិត ហើយភាពភ្នក់នឹកជ្រៅ ជាមួយជីវភាពរស់នៅក្នុងសង្គមសព្វថ្ងៃ គួរឱ្យចង់ទស្សនា និងពិចារណា៕

ទស្សនារូបភាពនេះហើយ សូមធ្វើការស្វែងយល់ដោយការគួរ៖

រូបភាពផ្តល់ដោយ យី កក្កដា

អត្ថបទ៖ Sunny

មតិយោបល់