• 2019-01-03 09:25:00
  • ជីវិតតារា

កៀកថ្ងៃចូលរោងជ័យ នី រតនា បង្អួតរូប Pre-Wedding ច្រើនសន្លឹក បែបសម័យយ៉ាងផ្អែមល្ហែម

  • 2019-01-03 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែល Sabay​ ធ្លាប់បានបង្ហាញរួចមកហើយការពីប៉ុន្មានខែមុនក្រោយរូបថត Pre wedding បែបបុរាណរួចមកពេលនេះតារាចម្រៀង នី រតនា បានបង្ហាញ រួចមកហើយ។ ពេលនេះរូបថតបែបសម័យដែលមើលទៅពិតជាស្រស់ស្អាតរបស់តារាចម្រៀងរូបសង្ហារនេះបានធ្វើការបង្ហោះជាថ្មី ជាពិសេសរ៉ូមែនទិកនិងផ្អែមល្ហែមជាមួយអនាគតភិរិយាដែលនឹងត្រៀមចូលរោងជ័យនាពេលឆាប់ៗក្នុងនាដើមឆ្នាំនេះហើយបន្តាប់ពីបានភ្ជាប់ពាក្យជាមួយគ្នាកាលពីខែមេសាឆ្នាំ២០១៨ កន្លងទៅ។

ជាក់ស្តែងរូបថត Pre wedding បែបសម័យរបស់តារាចម្រៀង នី រតនា ដែលមានលក្ខណៈ ស្រស់ស្អាតទាក់ទាញមិនចាញ់រូបថតបុរាណដែលបានធ្វើការបង្ហោះកាលពីលើកមុនឡើយ។ហើយអ្វីដែលកាន់តែឡូយថែមទៀតក្រៅពីថតទិដ្ឋភាពដ៏ស្រស់ស្អាតនៅក្នុងប្រទេស នី រតនា ក៏ បានទៅថតនៅប្រទេសថៃផងដែរបង្ហាញជាបន្តបន្ទាប់និងមានការសរសើរពីអ្នកគាំទ្ររូបលោក ដែលមានអនាគតភរិយាជាអ្នកមានទ្រព្យហើយមានរូបសម្បត្តិស្រស់ស្អាតថែមទៀតដែលបាន ។

គួររំលឹកដែរថា នៅសល់ប្រមាណ ១៥ ថ្ងៃទៀតប៉ុណ្ណោះ តារាចម្រៀង នី រតនា នឹងចូលរោងកជ័យតាមប្រពៃណីជាមួយអនាគតភរិយា គឺកញ្ញា ហេង សុវណ្ណភក្តិណា ។ ហើយពិធីរៀបអាពាហ៍ពិពាហ៍របស់លោក នឹងគ្រោងរៀបចំនៅថ្ងៃទី ១៨ មករា នេះហើយនៅ ដឺព្រីមៀរសែនធ័រសែនសុខអាគារ D និង E ដោយមានការអញ្ជើញភ្ញៀវទាំងក្នុង និង ក្រៅសិល្បៈជាច្រើនដែលលោកបានអញ្ចើញចូលរួមរួចរាល់អស់មកហើយ៕

ចង់ដឹងរូបថត Pre wedding ស្រស់ស្អាតនិងរ៉ូម៉េនទិចបែនណាមើលរូបខាងក្រោម៖

រូបភាពយកពីFB​ Page &​ IG៖ លោក នី​ រតនា

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់