• 2019-01-03 08:11:39
  • ព័ត៌មាន

D.O ត្រូវបានជ្រើសជា "Most Anticipated Idol” ប្រចាំ​ឆ្នាំ ២០១៩

  • 2019-01-03 08:11:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ប្រចាំ​ប្រទេស​កូរ៉េ TV Report បាន​បង្ហាញ​លទ្ធផល​លើ​ការ​ជ្រើសរើស​ និង​បោះឆ្នោត​ចុង​ក្រោយ​របស់​ពួកគេ​ចំពោះ​តំណែង​តារារួមចំណែកច្រើនជាងគេ "Most Anticipated Idol” ប្រចាំ​ឆ្នាំ​២០១៩​នេះ។ ដើម្បី​ទទួល​បាន​មតិ​ជា​ច្រើន​ផ្សេង​គ្នា​លើ​ការ​បោះ​ឆ្នោត​នេះ ខាង​បណ្ដាញ​អ្នក​សារព័ត៌មាន​ចំនួន ១២​នាក់​ត្រូវ​បាន​​សហការ​ចូលរួម​។ ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ទាំង ១២ ការ​បោះ​ឆ្នោត​ច្រើន​ជាង​គេ​មាន​ចំនួន ៤​សន្លឹក ដែល​ចំនួន​នេះ​បាន​ទៅ​លើ​សមាជិក​ក្រុម EXO តារា​ចម្រៀង D.O។

មិនមែន​ជា​មេ​ក្រុម​ប្រចាំ​ក្រុម​​ចម្រៀង EXO ​ក៏​ពិត​មែន ប៉ុន្តែ​តារា​ចម្រៀង​ប្រុស​រូប​នេះ មាន​សមត្ថភាព និង​ទេពកោសល្យ​លើ​ជំនាញ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​​ធ្វើ​ឲ្យ​លោក​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ជា​ពិសេស​លើ​វិស័យ​ភាពយន្ត។ ក្រៅ​ពី​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​សម្រាប់​ការ​សម្ដែង​ក្នុង​​ខ្សែ​ភាពយន្ត "Along with the Gods”, “100 Days My Prince” និង​ខ្សែ​ភាពយន្ត​ថ្មី "Swing Kids” តារា​ចម្រៀង D.O ក៏​ទាក់​ចិត្ត​អ្នក​គាំទ្រ​របស់​លោក​ខ្លាំង​ចំពោះ​ក្បាច់​រាំ​ដ៏​ប៉ិន​ប្រសប់ និង​សំឡេង​ដ៏​ក្រអួន​ក្រអៅ​ផង​ដែរ។

ខណៈ D.O ជាប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ១ សមាជិក​ក្រុម ASTRO តារា​ចម្រៀង Eunwoo ទទួល​បាន​ការ​បោះ​ឆ្នោត​ចំនួន ២ សន្លឹក និង​សមាជិក​ក្រុម​ផ្សេង​ទៀត​ដូច​ជា Rowoon សមាជិក​ក្រុម SF9, Lucas សមាជិក​ក្រុម NCT, Mina សមាជិក​ក្រុម Gugudan, Seongwoon សមាជិក​ក្រុម Wanna One, Jennie សមាជិក​ក្រុម BLACKPINK និង JooE សមាជិក​ក្រុម MOMOLAND ក្នុង​ម្នាក់​ៗ​ទទួល​បាន​សន្លឹក​ឆ្នោត​ម្នាក់​មួយ​សន្លឹក​ពី​អ្នក​សារព័ត៌មាន៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់