• 2019-01-03 09:25:00
  • ចម្រៀង

មកស្តាប់ចម្រៀងស្នាដៃ វិចិត្រករល្បីឈ្មោះ លាង ស៊ីកន ពីរោះប្លែក

  • 2019-01-03 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកស្តាប់ចម្រៀងស្នាដៃ វិចិត្រករល្បីឈ្មោះ លាង ស៊ីកន ពីរោះប្លែក

«ជួបភ្លាមជំពាក់ចិត្ត» ចម្រៀងថ្មីស្នាដៃតែងនិពន្ធ និងច្រៀងផ្ទាល់ដោយវិចិត្រករសហសម័យល្បីឈ្មោះ លាង ស៊ីកន ស្តាប់ម្តងហើយចង់ស្តាប់ម្តងទៀតជាមួយអត្ថន័យ និងសំឡេងយ៉ាងពិរោះរណ្តំដួងចិត្ត រហូតមានអ្នកគាំទ្រចង់សុំសិទ្ធទៅថតជា MV ឱ្យថែមទៀត។

លាង ស៊ីកន វិចិត្រករសហសម័យ

តែសុំណើរចង់បានបទចម្រៀង «ជួបភ្លាមជំពាក់ចិត្ត» ធ្វើជា MV និងចង់ ដោនឡូតទុកជារបស់ខ្លួននោះត្រូវបាន លោក លាង ស៊ីកន ឆ្លើយបដិសេធ ដោយពន្យល់ថាន័យដែលអ្នកគាំទ្រម្នាក់នោះចង់ធ្វើ វាប្រាសចាកការពិត ហើយជាការកេងប្រវ័ញ្ញសម្បតិបញ្ញា។ ទង្វើនៃការលួចចម្លងបែបនេះ មិនបានជួយឱ្យសិល្បៈតន្ត្រីចម្រៀងខ្មែរ រីកចម្រើននោះទេ។ នេះបើតាមការបញ្ចេញមតិរបស់ វិចិត្រករ លាង ស៊ីកន ពន្យល់។

រូបភាពបទចម្រៀង របស់លោក លាង ស៊ីកន

លោក លាង ស៊ីកន បន្តថា ដើម្បីគាំទ្រស្នាដៃបង្កើតថ្មី សូមទស្សនាវីដេអូចម្រៀង Original Song តាមរយៈស្នាដៃរបស់សិល្បករដោយផ្ទាល់​ នឹងសូមផ្តល់តម្លៃ នៃការគោរពស្រលាញ់ ព្រមទាំងជួយតាមលទ្ធភាព តែសូមកុំលួចបន្លំ ប្លន់យកស្នាដៃរបស់សិល្បករទៅធ្វើអាជីវកម្ម​ផ្ទាល់ខ្លួនគ្រប់រូបភាពណាក៏ដោយ៕

ចង់ដឹងថាបទ ចម្រៀង «ជួបភ្លាមជំពាក់ចិត្ត» ពីរោះយ៉ាងណា តោះទស្សនាបទចម្រៀងនេះខាងក្រោម ដែលជា Link ផ្តល់ដោយលោក លាង ស៊ីកន ដោយផ្ទាល់៖

អត្ថបទ៖ Sunny

មតិយោបល់