• 2019-01-03 10:30:00
  • ចម្រៀង

មាស​ សុខ​សោភា​ បញ្ចេញ​បទ​ចម្រៀង​​លំនាំ​ដើម "ឧត្ដម​ដួង​ចិត្ត" ពីរោះ​គ្រលួច

  • 2019-01-03 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​មិញ​នេះ​ មាស​ សុខ​សោភា បាន​បញ្ចេញ​វីដេអូ​បទ​ចម្រៀង​ "ឧត្ដម​ដួងចិត្ត" ក្រោម​ផលិត​កម្ម​ថោន ដោយ​យក​លំនាំ​តាម​បទ​ចម្រៀង​លំនាំ​ដើម​របស់​លោក​តា​ សិន ស៊ីសាមុត​ ប៉ុន្តែ​ច្រៀង​កែ​ជា​បទ​ស្រី​ម្ដង​វិញ។

តាម​រយៈ​វីដេអូ​នេះ​យើង​សង្កេត​ឃើញ​ថា តារា​រូប​នេះ​បាន​ស្លៀក​ឈុត​សំលៀកបំពាក់​បែប​ជំនាន់​ចាស់ និង​ស្ទីល​វីដេអូ​ពី​ស​ខ្មៅ​ទៅ​ជា​ពណ៌​ធម្មជាតិ​គួរ​ឲ្យ​ទាក់​ទាញ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ការ​តុប​តែង​សក់​របស់​នាង ដែល​ធ្វើ​សក់​លើក​ទៅ​លើ​យ៉ាង​ស្រស់​ស្អាត។

គូស​បញ្ជាក់​ដែរ​ថា​ឈុត​សម្លៀក​បំពាក់​នេះ​បាន​ច្នៃ​ដោយ​​ អ្នក​ច្នៃ​ម៉ូដ Oliva Kong ច្នៃ​យ៉ាង​ពិសេស​សម្រាប់​បទ​នេះ​ទៀត​ផង។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់