• 2019-01-04 04:30:00
  • ចម្រៀង

ចម្រៀង ៥បទ ច្រៀងដោយលោកស៊ីន ស៊ីសាមុត ថតចេញពីថាសចាក់សំឡេងផ្ទាល់

  • 2019-01-04 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀងប្រលោមចិត្ត 5បទ ច្រៀងដោយលោកស៊ីនស៊ីមុត ថតចេញពីថាសចាក់សំឡេងផ្ទាល់ កម្របានស្តាប់ណាស់។ ចម្រៀងមនោសញ្ចេតនាទាំងនេះ ជាជម្រើសពិសេស ពី Sabay សម្រាប់ថ្ងៃសុក្រ ចុងសប្តាស៍ដ៏សែនមនោរម្យ។

លោកស្រី ឌី សាវ៉េត

តាមរយៈ លោកស្រី ឌី សាវ៉េត ដែលធ្លាប់ផ្តល់បទសម្ភាសឱ្យ Sabay កាលពីកម្មវិធីមហោស្រពចតុមុខ លោកស្រីក៏បានរម្លឹកអនុស្សាវរីយ៍ ដ៏សែនរីករាយក្នុងកំឡុងពេលសម្ដែងចម្រៀង និងជួបជាមួយក្រុមសិល្បៈ ពិសេសលោក ស៊ីន ស៊ីសាមុត ដែលជាតារាចម្រៀងដ៏មានប្រជាប្រិយ និងមានរស់និយមក្នុងការរស់នៅ។ ជាទូទៅ ក្នុងពេលជិតចេញពីធ្វើការ រីពេលរសៀលសម្រាក លំហែរ វិទ្យុកជាតិ ក៏បន្លឺរសំឡេង សំនៀនគ្រលួចរបស់លោក ស៊ីន ស៊ីសាមុត កំដរអារម្មណ៍មនុស្សគ្រប់គ្នា។ នេះបើតាមការរៀបរាប់របស់ លោកស្រី ឌី សាវ៉េត ក្នុងភាពយន្តឯកសារ «ដំណេកមាស»។

តារាសម្ដែងជួបជុំ រាំលេងកម្សាន្ត

លោកស្រីបន្តថា លើសពីភាពល្បីល្បាញលើការច្រៀងចម្រៀង រូបលោកជាបុគ្គលគួរជាទីរាប់អាន អ្វីដែលតារាចម្រៀងរូបនេះផ្តល់ជូនមកកាន់មនុស្សជុំវិញខ្លួន គឺជាសេចក្តីសុខផ្លូវចិត្ត និងការលើកទឹកចិត្តយ៉ាងពិសេសដែលរូបលោកផ្ទាល់ហាក់មកបានរៀបចំជាមុនឡើយ តែនោះជាចរិកធម្មជាតិ នៃរបៀបរៀបចំទំនាក់ទំនងក្នុងសង្គមសិល្បៈកាលពីសម័យឆ្នាំ ១៩៦០ នោះ៕

១. «ស្នេហ៍ឆ្លងវេហាស៍» ចម្រៀងក្នុងភាពយន្ត ចម្រៀងរួមគ្នាជាមួយ លោកស្រី ឌី សាវ៉េត និងលោក ស៊ីន ស៊ីសាមុត

២. «មុំមាសស្នេហ៍» បទបំពេរ

៣. «ផាត់ជាយបណ្តូលចិត្ត»

៤. «ស្នេហ៍ដូចជើងមេឃ» ចម្រៀងរួមគ្នា អ្នកស្រី ប៉ែន រុន និងលោក ស៊ីន ស៊ីសាមុត

៥. «ឃើញមិនបាន» ចង្វាក់ A go go

អត្ថបទ៖ Sunny

មតិយោបល់