• 2019-01-04 07:00:00
  • ជីវិតតារា

ចែកផ្លូវជាមួយអតីតស្វាមីមែនក៏ ស៊ឹម សូលីកា នៅតែមានទំនាក់ទំនងល្អដូចគ្រួសារតែមួយ

  • 2019-01-04 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិធី​ការិនីល្បីឈ្មោះ​​ ​ស៊ឹម​ ​សូលី​កាប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័នទោះបីចែកផ្លូវ​គ្នា​ជាមួយ​អតីត​ស្វាមី​របស់ខ្លួនក៏​ពិតមែន ​តែ​​នៅបន្តទំនាក់ទំនងនិង​រាប់​អាន​ជាមួយ​អតីត​ស្វាមីដដែលហាក់គ្មានរង្គោះរង្គើនឹងគ្នា​ ​ថែមទាំង​ជួបជុំគ្នា​ឆ្លង​ឆ្នាំ​យ៉ាង​រីករាយ​ ដោយមានវត្តមានលោក​​ជាមួយកូនស្រីនិងលោក អេង​ ​ឫទ្ធី​ ​ជាគូ​ស្នេហ៍ថ្មីយ៉ាងសប្បាយផង​ដែរ ​។​ ​

ជាក់ស្តែងពិធីការីនីរូបស្រស់សោភារូបនេះបានបង្ហោះរូបភាពជុំគ្រួសារក្នុងឱកាស​ឆ្លង​ឆ្នាំនេះ​ ​​មិនបាន​ចេញទៅ​លម្ហែនៅ​ទីណារឺទៅលំហែខាងក្រៅនោះ​ទេ​ ​ប៉ុន្តែ​នាង​បាន​រៀបចំ​ពិធីជប់លៀង​ឆ្លង​ឆ្នាំ​នៅ​គេហដ្ឋាន​របស់ខ្លួនយ៉ាង​រីករាយ​ ​។​​ក្នុង​នោះ​រួមមាន​អតីត​ស្វាមី​ក៏បាន​មក​​ចូលរួម​ឆ្លង​ឆ្នាំ​ជាមួយ​នាងនិង​កូនស្រី​ព្រម​ទាំង លោក​ ​អេង​ ​ឫទ្ធី​ ​ជាគូ​ស្នេហ៍​ថ្មីយ៉ាង​រីករាយ​ថែមទៀតផង​ ​។​ ​មាន​ការ​បង្ហើប​ពីសំណាក់​ប្រភព​ជិតស្និទ្ធ​ជាមួយ​ ​ស៊ឹម​ ​សូលី​កា​ ​ថាពិធីការិនីរូបនេះ ​និង​ ​​ស្វាមី​នៅតែបន្ត​រាប់អាន​គ្នា​ជាធម្មតា ​ហើយ​ពេលនេះ​អតីត​ស្វាមី​នាង​ក៏​មាន​ភរិយា​ថ្មីហើយ​ដែរ​ ​ពិសេសមានការកោតសរសើរពីសំណាក់អ្នកគាំំទ្រច្រើនជាគ្រួសារគំរូ ព្រោះពិតជាកម្រឃើញណាស់ អ្នកដែលបែកផ្លូវគ្នាភាគច្រើនគឺតែងតែអត់ត្រូវគ្នាមើលមុខគ្នាមិនចំ ហើយថាការជួបជុំគ្នាជាទង្វើល្អដែលបញ្ចប់ដោយគ្មានជំលោះនិងការគុំគួនគ្នា។​

យ៉ាងណាមិញ​ ​ស៊ឹម​ ​សូលី​កា​ ​និងកូនស្រីតែមួយជាមួយអតីតស្វាមីពេលនេះកំពុង​រស់នៅ​យ៉ាង​មាន​សុភមង្គល​ក្នុង​ជីវភាព​ហ៊ឺហា​ជាមួយ​លោក​ ​អេង​ ​ឫទ្ធី​ ​ហើយជា​រឿយ​ៗ​គូស្នេហ៍​វ័យ​កណ្តាល​មួយ​គូរ​នេះ​តែង​បង្អួត​រូប​ថ​ត​ផ្អែមល្ហែមបង្ហាញ​អ្នកគាំទ្រ​ ​និងឧស្សាហ៍ដើរលេងក្រៅប្រទេស​ញឹកញាប់ ហើយលោកថែមទាំំងបំពេញតួនាទីដូចជាឪពុក បង្កើតជាមួយកូនស្រីរបស់តារាស្រីរូបនេះផងដែរ​៕​

ចង់ដឹងថាមានសុភមង្គលប៉ុណ្ណា​មើលរូបភាពខាងក្រោម៖

រូបភាពយកពីFB Page & IG៖ អ្នកនាង ស៊ឹម សូលីកា

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់