• 2019-01-04 08:30:00
  • ជីវិតតារា

មិននឹកស្មាន! ប្អូនស្រី រ៉េត ស៊ូហ្សាណា ទាំងស្អាតនិងសម្លេងពិរោះមិនចាញ់តារាអាជីព (មានវីដេអូ)

  • 2019-01-04 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលមិញគណនី​ហ្វេសប៊ុក​មានឈ្មោះ​ Ali Son​ ដែលគេបានស្គាល់ថាជា ប្អូនស្រីរបស់តារាចម្រៀងស្រីវ័យក្មេងក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា រ៉េត ស៊ូហ្សាណា​ ​បានធ្វើឲ្យប្រិយមិត្តអ្នកគាំំទ្រកញ្ញាមានការភ្ញាក់ផ្អើលខ្លាំងពីការបង្ហើរសម្លេងច្រៀងបានយ៉ាងពិរោះមិនគួរឲ្យ​ជឿ ស្តាប់ហើយដូចតារាចម្រៀងអាជីពពិសេសថែមទាំងមានរូបសម្រស់ស្រស់ស្អាតមិនចាញ់បងស្រីថែមទៀតផង ពិតជាគួរឲ្យសរសើរ។

ជាក់ស្តែងប្អូនស្រីរបស់តារាចម្រៀងក្មេងវ័យរូបនេះ បានធ្វើការបង្ហោះចម្រៀងក្នុងបណ្តាញសង្គមរបស់ខ្លួន ហើយ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំងធ្វើការចែករំលែកតៗគ្នាសរសើរមិនដាច់មាត់ពីទឹកដមសម្លេងមិនចាញ់បងស្រីនោះទេ សូម្បីតែមុខមាត់ក៏ស្រដៀងគ្នាជាមួយនឹងនាងផងដែរ ពិសេសពិតជាមានសមត្ថភាពច្រៀងបទជាភាសាបរទេស ពិរោះមិនធម្មតាដូចគ្នា ពិតជាត្រកូលអ្នកសិល្បះមានទេពកោសល្យខាងវិស័យចម្រៀង មិនចាញ់គ្នា៕

តោះ! ចង់ដឹងពិរោះយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

រូបភាព &​ វិដេអូ FB​ Page​,IG៖ កញ្ញា Ali Son​​ (ប្អូនស្រី រ៉េត ស៊ូហ្សាណា)

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់