• 2019-01-05 03:10:29
  • ភាពយន្ត

Teasers រឿងថ្មីប្រភេទស្នេហាបែបកំប្លែងរបស់ Lee Jong Suk កំពុងទាក់ចិត្តអ្នកគាំទ្រ

  • 2019-01-05 03:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​នៃ​ខ្សែ​ភាពយន្ត​ភាគ​ថ្មី​ប្រភេទ​ស្នេហា​បែប​កំប្លែង​របស់ tvN បាន​កំពុង​ទាក់​ចិត្ត​ទាក់​អារម្មណ៍​អ្នក​គាំទ្រ​ជា​ខ្លាំង ជា​ពិសេស​ចំពោះ​អ្នក​ដែល​ស្រឡាញ់​ការ​អាន​សៀវភៅ។​

គម្រោង​នឹង​ចេញ​ចាក់​បញ្ចាំង ក្រោយ​ភាពយន្ត​ភាគ​រឿង "Memories of the Alhambra” ខ្សែ​ភាពយន្ត​រឿង "Romance Is A Bonus Book” ជា​រឿង​ភាគ​មួយ​រៀបរាប់​ពី​មនុស្ស​ ២ នាក់​ធ្វើការ​នៅ​ក្រុមហ៊ុន​បោះពុម្ព​មួយ​កន្លែង។ តួអង្គ​សំខាន់​ប្រុស ដែល​ដើរ​តួ​ដោយ​តារា​សម្ដែង Lee Jong Suk ត្រូវ​បាន​ជ្រើស​ឲ្យ​សម្ដែង​ជា​អ្នក​និពន្ធ​មួយ​រូប​ឈ្មោះ Cha Eun Ho ខណៈ​តួ​ឯក​ស្រី ដែល​ដើរ​តួ​ដោយ​តារា​សម្ដែង Lee Na Young សម្ដែង​ជា​អ្នក​សរសេរ​ឃោសនា​ផ្សព្វផ្សាយ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Kang Dan Yi។ "Romance Is A Bonus Book” នឹង​ធ្វើ​ការ​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៦ ខែ​មករា​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ៕

ទស្សនា​វីដេអូ​ខ្លី​ខាង​ក្រោម​នេះ៖

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់